នោះៗ!បើមេប៉ូលីសថាអញ្ចឹងទៅហើយ តើលោកអនុប្រធានរក្ខាប្រមាញ់និងនេសាទដែលលើកដៃវ៉ៃស្រីកំណាន់១៣០ដងអាចរួចខ្លួនទេ

0
207

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ចំពោះករណីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ប្រើអំពើហិង្សាលើកញ្ញា ថៃ ស្រីនាង អ្នកលក់ផលិតផលតាមអនឡាញ (ONLINE) គឺសមត្ថកិច្ចកំពុងតែចាត់ការតាមពាក្យបណ្តឹងរបស់ជនរងគ្រោះហើយ។ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់យ៉ាងដូច្នេះថា “យើងកំពុងតែចាត់ចែងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះហើយ និងកំពុងតាមរកអ្នកដែលប្រើអំពើហិង្សាដើម្បីឲ្យមកសាកសួរលើករណីនេះ”។

ចំណែកលោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានបញ្ជាក់ថាមន្ទីរកិច្ចនារីរាជធានីភ្នំពេញ ពុំបានទុកឲ្យស្ត្រីរងគ្រោះនៅឯកោទេ ស្រ្តីរងគ្រោះនិងទទួលបានយុត្តិធម៌តាមផ្លូវច្បាប់។ ហើយជនល្មើសត្រូវទទួលការផ្តន្ទាទោសទៅតាមច្បាប់ព្រហ្មទណ្ឌ ព្រោះបានប្រើអំពើហិង្សាលើរូបរាងកាយស្ត្រីរងគ្រោះរូបនោះ។ ទោះបីជាជនល្មើសប្រើវិធីលួងលោមស្ត្រីជនរងគ្រោះនោះ ឲ្យដកពាក្យបណ្តឹង តែបទល្មើសព្រហ្មទណ្ឌនៅតែជាបណ្តឹងអាជ្ញាដដែល។

ការរបង្ហាញកិច្ចគាំពារផ្លូវច្បាបប់បែបនេះ បន្ទាប់ពីអ្នកនាង ថៃ ស្រីនាង ត្រូវបានសង្សារបស់នាងប្រើអំពើហិង្សាលើរូបនាង។

តាមការបញ្ជាក់របស់ស្ត្រីរងគ្រោះ គឺបុរសដែលជាសង្សារបស់នាងមានមុខតំណែងជាអនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ធ្លាប់បានប្រើអំពើហិង្សាលើរាងកាយរបស់នាង(ថៃស្រីនាង)ដល់ទៅចំនួន ១៣០លើកឯណោះក្នុងរយៈពេលស្គាល់គ្នាជាង២ឆ្នាំកន្លងមកនេះ។

កញ្ញា ថៃ ស្រីនាង អ្នកលក់ផលិតផលដ៏ល្បីល្បាញនិងស៊ិចស៊ីម្នាក់តាមអនឡាញ (ONLINE) ត្រូវបុរសជាសង្សារប្រើអំពើហឹង្សាយ៉ាងព្រៃផ្សៃ បានបណ្តាលឲ្យនរបួសហោមមុខ មោមមាត់ និងរបួសពេញខ្លួន។ ការប្រើអំពើហិង្សានេះ គឺបានកើតឡើងដោយសារតែភ្លៀងប្រច័ណ្ឌ ហើយមិនមែនតែម្តងនេះទេ គឺកញ្ញា ថៃ ស្រីនាង បានរងអំពើហិង្សាបែបនេះ ពីសង្សារជាង ១០០ដងមកហើយ។

យោងតាមវិដេអូឃ្លីបរបស់កញ្ញា ថៃ ស្រីនាង បានឲ្យដឹងថា បុរសជាសង្សាររបស់នាងតែងតែប្រចណ្ឌលើរូបនាង ដូចមនុស្សវិកលចរឹកអញ្ចឹង ហើយតែងតែវាយធ្វើបាបរូបនាង រហូតឥតត្រាប្រណី ហើយបានបោកកម្ទេចរបស់របរនៅក្នុងផ្ទះរបស់នាង និងបានចាប់ក្បាលនាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។

កញ្ញាថៃ ស្រីនាង ក៏បានបង្ហោះដែរថា “លើកនេះទី ១៣០ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយវីដេអូ អោយសមត្ថកិច្ចចាប់ខ្លួនម្នាក់នោះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង”។

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here