ការលក់អាវុធឲ្យកោះតៃវ៉ាន់កាន់តែធ្វើអោយទំនាក់ទំនងអាមេរិក-ចិនកាន់តែតានតឹងថែមទៀត

0
14

អន្តរជាតិ៖ ទំនាក់ទំនងរវាងអាមេរិកនិងចិនតានតឹងនាពេលកន្លងមក ដោយបញ្ហាពាណិជ្ជកម្ម ប៉ុន្តែភាគីទាំងពីរបានយល់ព្រមពិភាក្សាគ្នា ឡើងវិញក្រោយជំនួប កាលពីថ្ងៃទី​២៩ខែមិថុនានៅប្រទេសជប៉ុនបន្ទាប់ពីកិច្ចប្រជុំ G-20
បញ្ហារសើបបំផុតដែលធ្វើឲ្យទំនាក់ទំនងតានតឹងនោះគឺកោះតៃវ៉ាន់ ដោយអាមេរិកតែងតែលូកដៃចូលបញ្ហាកោះតៃវ៉ាន់បំពានទៅលើច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង ។
នៅពេលនេះរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ​បាន អនុម័តលក់ រថក្រោះ Abrams ​និងមីស៊ីល​ Stinger ឲ្យទៅកោះតៃវ៉ាន់ ក្នុងពេលដែលប្រឈមភាពតានតឹងជាមួយ​ចិន ។
សារព័ត៌មាន​ CNN បានផ្សាយថា កាលពីថ្ងៃទី​៨ខែកក្កដា សភាអាមេរិកទទួលបានព័ត៌មានស្តីពីក្រសួងការបរទេសអាមេរិក យល់ព្រមលក់អាវុធឲ្យកោះតៃវ៉ាន់ ក្នុងនោះមាន រថក្រោះ​១០៨គ្រឿងប្រភេទ​ Abrams M1A2T និង សម្ភារៈពាក់ព័ន្ធ​ រួមទាំងមីស៊ីល​២៥០ដើមប្រភេទ​ Stinger
ជាមួយគ្នានេះរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមហើយក្នុងការលក់ អាវុធជាលក្ខណៈទ្រង់ទ្រាយធំ មានតម្លៃជាង ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានពីចិនក៏ដោយ។ រថក្រោះទាំងនេះត្រូវបានគេប៉ាន់ប្រមាណមានតម្លៃ ២ពាន់លានដុលា្លរ រីឯមីស៊ីល Stinger មានតម្លៃ ២២៣លានដុល្លារ។
កាលពីខែមីនា ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានអះអាងថា អាវុធដែលទីក្រុងតៃប៉ិ បញ្ជាទិញពីសហរដ្ឋអាមេរិក នឹងជួយដល់ដែនកោះមួយនេះបង្កើនសមត្ថភាព ការពារជាតិ ទាំងគោក និងអាកាស ហើយវាក៏បង្ហាញផងដែរពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពារកោះតៃវ៉ាន់។ ប៉ុន្តែ ក្រសួងការពារជាតិចិនធ្លាប់បានព្រមានថាការលក់អាវុធឱ្យកោះតៃវ៉ាន់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីអាមេរិក និងចិន ខណៈភាគីទំាងពីរកំពុងស្វះស្វែងរក កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្ម៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here