កូននេន២អង្អត្រូវព្រះសង្ឃវាយស្ទើរស្លាប់ព្រោះតែរំខានពេលឆាន់សូរ៉ា

0
46

ហ្វេសប៊ុក៖ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ Sorphea Ps បានបង្ហោះរូបជាច្រើនសន្លឹករបស់កូននេន មើលហើយពិតជាអាណិតខ្លោចចិត្ត ព្រោះត្រូវព្រះសង្ឃវាយដោយហេតុថាកូននេនរំខានឆាន់ស្រា។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា៖“ម្តាយក្មេងម្នាក់នេះគាត់អោយខ្ញុំជួយផុសអោយព្រោះកូនគាត់មិនទាន់ទទួលបានយុត្តិធម៌ទេ ហើយគាត់ក៏បានប្តឹងភូមិ ឃុំហើយនៅតែគ្មានដំណោះស្រាយ។ សម្តីម្តាយក្មេង: ករណីព្រះសង្ឃវាយកូននេនដោយប្រើខ្សែភ្លើងដោយហេតុថានេនរំខានគាត់ឆាន់ស្រា។ ហេតុការណ៌នេះកើតឡើងនៅវត្តថ្នល់បែក (ផ្លូវបំបែកទៅស្រុកគូលែន និងប្រាសាទព្រះវិហារ) ខេត្តព្រះវិហារ គាត់បញ្ជាក់ថាគេគំរាមគាត់មិនអោយគាត់ផុសទេ ហេតុការណ៌នេះកើតឡើង នៅថ្ងៃទី 06 កក្តដា 2019។ ខ្ញុំមានលេខទូរស័ព្ទទំនាក់ទំនងរបស់ម្តាយក្មេង”។ក្រោយពីឃើញបែបនេះ មហាជនទូទៅសម្តែងអារម្មណ៍អាណិតដល់ កូននេនខ្លោចចិត្ត មិនគួរណាព្រះសង្ឃធ្វើបែបនេះសោះ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here