ស៊ែរ!!!ប្លែកៗជាប់គុកដោយសារសរសេរបង្ហោះលើហ្វេសបុកថាចោរលួចឡាន…

0
89

ខេត្តកំពត ៖ មានរឿងដ៏គួរអោយហួសចិត្តមួយបានកើតឡើងបន្ទាប់ពីនារីម្នាក់បានបង្ហោះសារនៅក្នុងគណនីហ្វេសបុករបស់នាងថា រថយន្តរបស់នាងត្រូវបានចោរលួចបាត់នៅស្រុកឈូក ។ តែតាមការពិតនេះជាព័ត៌មានប្រឌិតដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាបធ្នាប់ខេត្តទាំងមូល ហើយរថយន្តដែលបាត់ទៅនោះគឺប្តីរបស់នាងជាអ្នកយកទៅជិះ ។បើតាមស្នងការខេត្តកំពតបានអោយដឹងថា នារីម្ចាស់ហ្វេសប៊ុកឈ្មោះ តូចវណាវី កើត១៩៨០ កំណើតភូមិកំពង់កណ្តាល សង្កាត់កំពង់កណ្តាល ក្រុងកំពត បច្ចុប្បន្ននៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ មានប្តីឈ្មោះ ឆុន សិលាអាយុ៣៥ឆ្នាំ កំណើតភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត (មានចុះសំបុត្រអាពាហ៍ពិពាហ៍ នៅឃុំដូនយ៉យស្រុកឈូក) ។

ប្រភពដដែលបានបន្តទៀតថា ដោយសារតែអ្នកទាំងពីរ (មានបញ្ហាទាស់ទែងគ្នាជាពាក្យសំដីក្នុងគ្រួសារ) ទើបនារីនេះបង្ហោះសារថា រថយន្តរបស់ខ្លួនត្រូវបានបាត់ ។ ហើយពាក់ពន្ធ័ករណីខាងលើនេះ គឺបានធ្វើអោយប៉ះពាល់ដល់កត្តិយស សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពតទាំងមូល។ នារី តូច ណាវីបបានប្តឹងដោយភូតកុហកដល់អាជ្ញាធរ នាំឱ្យធ្វើការស្រាវជ្រាវ ដោយឥតប្រយោជន៍ អំពើនេះបំពាន មាត្រា៥២៤នៃក្រមព្រហ្មទណ្ឌ នឹងត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមច្បាប់ ។

ជាចុងក្រោយនេះលោកស្នងការខេត្តកំពតបានដាស់តឿនដល់បងប្អូនទាំងអស់គ្នា មុនធ្វើអ្វីមួយត្រូវគិតគូរអោយបានច្បាស់លាស់ ជៀសវាងបង្កបញ្ហាដល់ខ្លួន និងប៉ៈពាល់ទៅដល់ច្បាប់ និងដើម្បីដាស់តឿន ដល់បងប្អូនទាំងអស់គ្នា សូមកុំយកគំរូ តាមនារីម្នាក់នេះ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here