(វីដេអូ)អនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញប្រើហិង្សាលើសង្សារដែលជាតារាអ្នកលក់ផលិតផលអនឡាញដ៏ល្បី

0
255

រាជធានីភ្នំពេញ៖ អ្នកលក់ផលិតផលonline និងស៊ិចស៊ីដ៏ល្បីល្បាញម្នាក់ត្រូវបុរសជាសង្សារប្រើអំពើហឹង្សាយ៉ាងព្រៃផ្សៃបណ្តាលឲ្យនាងរបួសហើមមុខ មើមមាត់ និងរបួសពេញខ្លួន។បើតាមសម្តីជនរងគ្រោះឈ្មោះថៃ ស្រីនាង មុខរបរអ្នកលក់អនឡាញ បានអោយដឹងថា ជនដៃដល់ដែលជាសង្សារមានឈ្មោះ ទឹម សាវុធ មានតួនាទីជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ។

យោងតាមវិដេអូសម្ភាសន៍ខ្លីមួយរបស់កញ្ញា បានឲ្យដឹងថា បុរសជាសង្សាររបស់នាងតែងតែប្រចណ្ឌលើរូបនាង ដូចមនុស្សវិកលចរឹកអញ្ចឹង ហើយតែងតែវាយធ្វើបាបរូបនាង រហូតឥតត្រាប្រណី ហើយបានបោកកម្ទេចរបស់របរនៅក្នុងផ្ទះរបស់នាង និងបានចាប់ក្បាល់នាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។ ប្រភពដដែលបានបន្តទៀតថា “លើកនេះទី ១៣០ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយវីដេអូ អោយសមត្ថកិច្ចចាប់ខ្លួនម្នាក់នោះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង”។

ទាក់ទងករណីនេះលោក ទឹម សាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ មិនអាចសុំការបំភ្លឺបានទេ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here