សាហាវណាស់!!!ចាប់ប្រពន្ធសរសៃខ្ចីនិងកូនប្រុសអាយុ២ខែចងរួចចាក់សាំងដូតផ្ទះស្លាប់ទាំង៣នាក់

0
22

ខេត្តសៀមរាប៖ ពិដជារឿងមួយគួរអោយរន្ធត់មែនទែន ដែលបុរសជាប្តីនិងជាមេគ្រួសារម្នាក់តែបែរជាគិតខ្លីព្រោះតែកំហឹងមួយពេលបានសំលាប់ប្រពន្ធនិងកូនតូចរួមទាំងខ្លួនឯងផងដែរ ។ ករណីគិតខ្លីចាក់សាំងដុតសម្លាប់ទាំងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង ៩.៣០នាទីព្រឹក ថ្ងៃទី ៧ខែកក្តដា ឆ្នាំ២០១៩ នៅក្នុងផ្ទះមួយខ្នងជាកម្មសិទ្ធរបស់ឈ្មោះ ឪក្មេក ដែលមានទីតាំងស្ថិតក្នុងភូមិភូមិ​ស្វាយ​ ឃុំ​ខ្នាត​ ស្រុក​ពួក​ ខេត្តសៀមរាប​។​ជនបង្កឈ្មោះ គង់ ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធឈ្មោះ ជី ស្រីមុំ អាយុ៣៣ឆ្នាំ និងកូនតូចឈ្មោះ មេត្តា ភេទប្រុស អាយុពីរខែ (ស្លាប់ទាំង៣នាក់) ចំណែកផ្ទះដែលឆេះនេះមានទំហំ៨ម៉ែត្រគុណនឹង១០ម៉ែត្រ ធ្វើពីថ្មក្រោម ឈើលើ និង ទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតទាំងស្រុង ។

បើតាមសមត្ថកិច្ចបានអោយដឹងថា មុន​ពេល​កើតហេតុ​គ្រួសារ​ខាងលើ​បាន​ឈ្លោះប្រកែក​គ្នាយ៉ាងខ្លាំង​។​ ក្នុងពេលនោះដែរ​ប្រពន្ធបាន​បីកូន​ខ្ចី​ទើប​មាន​អាយុ​២​ខែរ​ត់ទៅ​ផ្ទះ​សាច់ញាតិ​បំណង​ឱ្យ​គេ​ជួយ​បញ្ចប់រឿង​ជម្លោះ​ តែត្រូវជនសង្ស័យ​ដែល​ជា​ប្តី​កំណាច​បាន​ទិញ​សាំង​២​ដប​ ឡើង​ទៅ​ដល់លើផ្ទះ​ហើយចាប់​ប្រពន្ធ​ចង​ចាក់សោរ​ពី​ក្នុង​ ដុត​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​ក្នុង​អណ្តាតភ្លើង​តែ​ម្តង​ ៕​

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here