សមត្ថកិច្ចជំនាញខណ្ឌដូនពេញបង្ក្រាប់ករណីគ្រឿងញៀនឃាត់ខ្លួនបានមនុស្ស២នាក់ថ្នាំ៣កញ្ចប់ធំតូច

0
32

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញខណ្ឌដូនពេញបានបើកកិច្ចប្រតិបត្តិការណ៍បង្កានិងបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនបានមនុស្ស២នាក់ ។ ដែលប្រតិបត្តិការណ័បង្ក្រាបនេះធ្វើឡើង នៅប្លុក តាន់ប៉ា ផ្លូវលេខ៤៩ ក្រុម២៥ ភូមិ៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមានឈ្មោះ ១/ឈ្មោះ និល រ៉ាវី ហៅរាជ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ ២/ឈ្មោះ សេង សុខណារី ហៅអាវី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាដ ។ វត្ថុតាងដែលដកហូតបានរួមមាន

១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់.(ក្នុងនោះមាន០១កញ្ចប់ធំ)។

២/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ។

៣/ឧបករណ៍ប្រើប្រាស់ចំនួន០២។

តាមសមត្ថកិច្ចបានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ កំលាំងជំនាញផ្នែកគ្រឿងញៀនខណ្ឌដូនពេញតែងតែធ្វើការស្រាវជ្រាវឆ្មក់បង្ក្រាបបានករណីគ្រឿងញៀនបានជាហូរហែរ ហើយសកម្មភាពនេះគឺធ្វើដូចភ្លៀងរលឹមមិនបញ្ឈប់ឡើយ ដើម្បីលុបបំបាត់គ្រឿងញៀនអោយអស់ពីក្នុងមូលដ្ឋានខណ្ឌដូនពេញ ក៏ដូចជារាជធានីភ្នំពេញទាំងមូលផងដែរ ។

ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងដើម្បីដាក់ទោសតាមផ្លូវច្បាប់ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here