(Video Inside)គួរអោយអាណិតណាស់! ខំជិះម៉ូតូស្កាត់ពីខេត្តមកជួបប្រពន្ធនៅភ្នំពេញតែមិនទាន់បានជួបផងត្រូវរថយន្តកុងទីន័រកិនស្លាប់

0
316

រាជធានីភ្នំពេញ៖​ បុរសម្នាក់ខំធ្វើដំណើរស្កាត់ពីខេត្តព្រៃវែងដើម្បីមកជួបមុខប្រពន្ធនៅឯភ្នំពេញតែសំណាងអាក្រក់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោចអាធម័ដោយសាររថយន្តបុកស្លាប់។ដែលហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨.២០នាទីយប់ថ្ងៃទី១៦​ ខែមិនាឆ្នាំ២០១៩​ នៅចំណុចមុខផ្ទះសំណាក់សម្បត្តិមានលាភ​ តាមបណ្តោយផ្លូវជាតិលេខ១​ ស្ថិតក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ។​ជនរងគ្រោះឈ្មោះភួង​ សៅ​ ភេទប្រុសអាយុ២៩ឆ្នាំ​ មុខរបរមេកាសំណង់​ មានស្រុកកំណើតនៅស្រុកស្អាងខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-3698 ចំណែករថយន្តបង្កជាប្រភេទរថយន្តកុងទីន័រ ពណ៍លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-4607 អ្នកបើករត់គេចខ្លួនបាត់ ។

តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុក៏បានវ៉ាជែង passapp មួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាតែមិនផុតក៏ទាក់ដៃបណ្តាលអោយដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ​ ។ ដោយឡែកបើតាមប្រពន្ធជនរងគ្រោះបានឲ្យដឹងថា​ ប្តីរបស់គាត់បានទៅធ្វើការនៅខេត្តព្រៃវែងចំណែកគាត់ធ្វើការនៅភ្នំពេញម្តុំការណាឌីយ៉ាផ្លូវវេងស្រេង​ ដោយសារតែនឹករលឹកគ្នាពេកទើបប្តីសុំគាត់មកលេងនៅផ្ទះជួលតែមិនទាន់បានជួបមុខគ្នាផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលប្រពន្ធអោយនៅមេម៉ាយ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here