មានវីដេអូ:បើករថយន្តលឿនដូចហោះ!!ជ្រុលទៅបុកខឿនសួនច្បារផ្ទុះឆេះសល់តែគ្រោងឆ្អឹង

0
93

រាជធានីភ្នំពេញ៖មានហេតុការរណ៍រថយន្តមួយគ្រឿងបើកយ៉ាងលឿនជ្រុលទៅបុកខឿនសួនច្បារ និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយផ្ទុះឆេះម៉ដ្ឋ តែមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ គ្រាន់តែរបួសបន្តិចបន្តួចប៉ុណ្ណោះ ។ ដែលហេតុការណ៍ឆេះរថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង ១០.៣០នាទីយប់ថ្ងៃទី ៧ខែកក្តដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ ឈ្នះឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ាកឆ្លាមមួយគ្រឿង ពណ៍ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ2C-3545បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀតបើកយ៉ាងលឿនតាមបណ្តោយផ្លូវឈ្នះឈ្នះ ក្នុងទិដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើដែលជាចំណុចផ្លូវកោង ស្រាប់តែរថយន្តខាងលើបានរ៉េចង្កូតទៅបុកនិងទ្រូងផ្លូវនិងស្លាកសញ្ញាចរាចរណ៍និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរងការខូចខាត ភ្លាមៗនោះគេឃើញអ្នកបើកបរនិងអ្នករួមដំណើបានវាចេញពីក្នុងរថយន្ត បន្ទាប់មករថយន្តខាងលើក៏បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

ក្រោយកើតហេតុគេឃើញរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌពោធិ៍សែនជ័យចេញមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់មិនបណ្តាលអោយរាលដាលដល់អ្នកដ៏ទៃនោះទេតែរថយន្តសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here