សង្ស័យមានវិបត្តិស្នេហា!!!នារីវ័យក្មេងសាច់សខ្ចីម្នាក់ដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងដោយលោតទឹកសំលាប់ខ្លួន

0
59

ខេត្តកំពត៖ នារីវ័យក្មេងសាច់សខ្ចីម្នាក់ សង្ស័យជួបវិបត្តិស្នេហាធ្ងន់ធ្ងរ រហូតលែងចង់រស់តទៅទៀត ក៏បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានកំពង់បាយ ស្ថិតក្នុងភូមិកំពុងបាយខាងជើង សង្កាត់កំពុងបាយ ក្រុងកំពត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០១៩ តែសំណាងល្អ ត្រូវបានគេប្រទះឃើញជួយសង្គ្រោះទាន់ពេលវេលា។នារីដែលគិតខ្លីប៉ងលោតទឹកសម្លាប់ខ្លួននេះ មិនត្រូវបានគេស្គាល់ឈ្មោះទេ តែមើលតាមភិនភាគមានអាយុប្រមាណជា២០ឆ្នាំ ស្លៀកសំពតខូវប៊យខ្លី ពណ៌ស ពាក់អាវក្នុងពណ៌លឿង និងអាវក្រៅដៃវែងពណ៌ស ។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញនារីខាងលើ បានធ្វើដំណើរមកកន្លែងកើតហេតុ ក្នុងទឹកមុខស្រពាប់ស្រពោន ហើយពេលនោះបានតោងឡើងបង្កាន់ស្ពានបំណងលោតទឹកសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានសមត្ថកិច្ចប្រចាំការបុស្តិ៍២៤ម៉ោង បានឃើញជួយសង្រ្គោះបានទាន់ពេលវេលា។

មូលហេតុ ដែលនារីវ័យក្មេងប៉ងធ្វើអត្តឃាតនេះ សង្ស័យតែមានវិបត្តិផ្លូវចិត្តរឿងស្នេហ៍ តែយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានរបស់ពលរដ្ឋនៅកន្លែងកើតហេតុតែប៉ុណ្ណោះ រីឯមូលហេតុពិតយ៉ាងណានោះនៅពុំទាន់ដឹងនៅឡើយទេ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here