ក្មេងសម័យឥឡូវកាចៗណាស់!!!រាំក្នុងក្លឹបមើលមុខពេលចេញមកវិញជិះម៉ូតូដេញកាប់ផ្អើលសមត្ថកិច្ចខណ្ឌ៧មករាទាំងយប់

0
28

រាជធានីភ្នំពេញ ៖ យុវជន២នាក់បានជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករថយន្តរងរបួសធ្ងន់មួយស្រាលមួយដោយសារតែគេចពីការដេញកាប់របស់ក្រុមក្មេងស្ទាវមួយក្រុមទៀត ។ ដែលហេតុការជិះម៉ូតូគេចពីការដេញកាប់នេះបានកើតឡើងនៅ​វេលា​ម៉ោង​២​.​៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ ពុធ ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ នៅចំណុច​ស្តុ​ប​ឌុយ​ម៉ិច ផ្លូវ​លេខ​១០៩ កែង​និង​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ​។

យុវជនរងគ្រោះទាំង២មានឈ្មោះ ទី១ឈ្មោះ គា ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដេ​រកៅអី​សា​ឡុង នៅ​ជិត​ផ្សារ​អូរឫស្សី រស់នៅសង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​ ​​ទី​២​ដែល​រងរបួស​ធ្ងន់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ទាំងពីរនាក់នេះ​ជិះ​ម៉ូតូមួយគ្រឿងឌុបគ្នាម៉ាក​ឌ្រី​ម​សង់សេ១២៥ ​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ​1GV-6762 ។​

​ តាម​សម្តី​ជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា ​មុនពេលកើតហេតុ​រូបគេ ​និង​មិត្ត​ភ័​ក្ដិចំនួន​៨​នាក់​បាននាំគ្នា​ចូល​រាំលេង​ក្នុង​ក្លឹប ហ្គោលនៅ​ម្តុំ​ផ្សារ​ដី​ហុយ​ ខណៈ​ពេលកំពុង​រាំលេង​រូបគេ​ក៏​ក្រឡេក​ភ្នែក​មើលទៅ​ក្មេងស្ទាវ​មួយក្រុម​ទៀត​ដែលមាន​គ្នា​៧​ទៅ​៨​នាក់​រាំ​ក្បែរ​នោះ ហើយ​​មិន​នឹកស្មាន​ថា​ពួកគេ​គុំគួនដេញកាប់អញ្ចឹង​សោះ។ ប្រភពដដែលបានបន្តទៀតថា ពេលដែល​ចេញមក​វិញ​ពួកគេ​ក៏​បែក​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន គ្រាន់តែចេញផុតពីក្លឹបបានបន្តិច ស្រាប់តែ​ក្រុមក្មេងស្ទាវ​ដែលមើលមុខក្នុងក្លឹបនោះបាន​ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង​​ដេញ​កាប់ ​រូបគេ​ទាំង​២​នាក់​ ធ្វើអោយពួកគេបើក​រត់​ទាំង​ភ័យ​ស្លន់ស្លោ រហូតដល់​កន្លែងកើតហេតុ​ខាងលើ​ក៏​បុក​រថយន្ត​ព្រូស​មិន​ចាំ​ស្លាក​លេខ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​មួយ​ស្រាល​មួយ ។ បន្ទាប់ពីដួលម៉ូតូហើយ​រថយន្តព្រួសនោះក៏មិនបានឈប់ដែរបាន​បើក​ចេញទៅ​បាត់ ។ សូមបញ្ជាក់ថា នៅកន្លែងកើតហេតុមានបន្សល់ទុកដាវចំនួន២ដើម ដែលជារបស់ក្រុមក្មេងស្ទាវដែលដេញកាប់ ។​

​ក្រោយកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់ធ្វើការពិនិត្យនិងបាន​ឲ្យ​ជនរងគ្រោះរបួស​ធ្ងន់​ទៅ​មន្ទី​ពេទ្យ​ព្យាបាល​ ​ដោយឡែក​ជនរងគ្រោះ​ម្នាក់ទៀត​ដែល​រងរបួស​ស្រាលត្រូវសមត្ថកិច្ចនាំ​​ទៅ​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​មនោ​រម្យ​ដើម្បី​សួរនាំកំណត់ មុខសញ្ញា​ជនសង្ស័យ តាម​ចាប់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here