អ្នកឆ្នៃម៉ូដល្បីបំផុតលើពិភពលោក ទទួលមរណៈភាពក្នុងអាយុ​៨៥ឆ្នាំ នៅទីក្រុងប៉ារីស

0
17

ប្រទេសបារាំង៖ បណ្តាក្រុមហ៊ុនដែលមានឈ្មោះល្បីៗនៅលើពិភពលោក បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដល់មរណៈភាព នៃសសរទ្រូង រចនាម៉ូដដ៏ល្បីលើពិភពលោក​។

លោក​ Karl Lagerfeld ជាអ្នកបង្កើតនៅម៉ូដល្បីល្បាញលើពិភពលោក ម៉ាក Chanel ​បានស្លាប់នៅទីក្រុងប៉ារីស នាថ្ងៃទី ១៩ខែកុម្ភៈនេះ​ ក្នុងអាយុ​៨៥ឆ្នាំ​ ក្រោយធ្លាក់ខ្លួនឈឺមួយរយៈពេល ។ លោកបានស្លាប់នៅក្នុងមន្ទីពេទ្យ ទីក្រុងប៉ារីសក្រោយ បញ្ជូនទៅសង្គ្រោះ​កាលពីមួយថ្ងៃមុន។

លោក​Karl Lagerfeld ​ជាអ្នកបង្កើតនឹងជាអ្នកឆ្នៃម៉ូដ Chanel ​។ ក្រៅពីនេះ លោកត្រូវបានគេចាត់ទុកថាជា បីតាម៉ូដ​ពិភពលោក ដោយបានបង្កើតម៉ាកល្បីៗផ្ទាល់ខ្លួន គឺ​ Chanel , Fendi និង​ Karl Lagerfeld ​។

លោកបានបង្កើត ម៉ាក ហ្វ្រែន Chanel នៅឆ្នាំ​១៩៨៣ ​ ហើយបានក្លាយជា ម៉ាកល្បីបំផុតលើពិភពលោក ។ អ្នកឆ្នៃម៉ូដដ៏ល្បីរូបនេះធ្លាប់ ធ្វើការឲ្យក្រុមហ៊ុន​ Chloe និង​H&M ។ មិនតែប៉ុណ្ណោះលោក ជាអ្នកថតរូបឲ្យទស្សនាវដ្តី ​ល្បីល្បាញស្តីពីម៉ូដសម្លៀកបំពាក់ ។

លោក​ Karl Lagerfeld ​កើតនៅទីក្រុង Hamburg ​ប្រទេសអាល្លឺម៉ង់ នាឆ្នាំ​១៩៣៣ ។ ដល់ឆ្នាំ​១៩៥២ លោកទៅរស់នៅក្នុងទីក្រុងប៉ារីស នៅទីនោះ លោកបានទៅចូលរួម​នៅក្នុង ពីធីបង្ហាញម៉ូដរបស់​ Christian Dior ​បានបំផុសទឹកចិត្តរបស់លោកឲ្យស្រឡាញ់ចូលចិត្តវិស័យឆ្នៃម៉ូត ចាប់តាំងពីពេលនោះមក​។

លោកKarl Lagerfeld ធ្វើជាជំនួយការអ្នករចនាម៉ូដ ល្បី​ឈ្មោះ Pierre Balmain ​នៅឆ្នាំ១៩៥៥​។ នៅឆ្នាំ​១៩៨៣ លោកបានសម្រេចបង្កើតម៉ាកផ្តាល់ខ្លួន គឺ​ Chanel ហើយលោក បានធ្វើឲ្យម៉ាក់​ Chanel ​ល្បីល្បាញ់តាំងពីពេលនោះមក ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here