ស៊ែរ!!!គួរមានការប្រុងប្រយ័ត្នខ្ពស់ផងបងៗជាងផ្សារនិងកាត់ដែកទាំងឡាយ

0
52

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយដោយសារតែបែកផ្លែម៉ូទ័រកាត់ដែកហើយខ្ទាតត្រូវបំពង់ក ។ ដែលហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី ៣ ខែកក្តដា ឆ្នាំ២០១៩ នៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។សពមានឈ្មោះ ធុល ធឿន ភេទប្រុសអាយុ ៣៣ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះត្រូវបានមេជាងពឹងអោយមកជួយកាត់ដែកទ្វារបស់អ្នកភូមិ ស្រាប់តែពេលកំពុងកាត់ទ្វាដែកនោះស្លាបផ្លែកាត់ក៏បានបាក់ហើយខ្ទាតត្រូវបំពង់កជនរងគ្រោះបណ្តាលអោយមុតហូរឈាមស្រោចពេញខ្លួន ។ ភ្លាមៗនោះអ្នកស្រុកបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យសពថាពិតជាបានស្លាប់ដោយសារផ្លែម៉ូទ័រកាត់ពិដប្រាកដមែន និងបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here