រៀបការថ្មោងថ្មី!!!ប្រពន្ធមានផ្ទៃពោះ១ខែបានត្រឹមតែយំអោបសពប្តីដោយក្តីអាលោះអាល័យ

0
94

ខេត្តកណ្តាល៖ បុរសម្នាក់ដែលទើបនឹងរៀបការបាន៣ខែ ហើយប្រពន្ធមានផ្ទៃពោះចំនួន១ខែស្រាប់តែត្រូវបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍បន្សល់ទុកឱ្យភរិយា និងកូនក្នុងផ្ទៃត្រូវរស់នៅឯកាលើលោកាដ៏ធំធេង។ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

សពមានឈ្មោះ សួង វិសាល អាយុ ២៤ឆ្នាំ មានទីលំនៅភូមិរំពែងព្រះរៀម ឃុំរំពែងព្រះរៀម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុមានជនមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1C-4747 ក្នុងទិសដៅពីលិចទៅកើត (បញ្ច្រាស់ទិស)។ លុះដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងដែលមានទិសដៅពីកើត ទៅលិច (កំពង់ចាម-ភ្នំពេញ) បណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតកើតហេតុ។ ភ្លាមៗនោះជនបង្កបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែម៉ូតូ។

បើយើងក្រឡេកមកមើលពីខ្សែជីវិត និងជីវភាពរបស់ជនរងគ្រោះវិញគឺរិតតែមានចិត្តសង្វែកខ្លាំងព្រោះបុរសជាជនរងគ្រោះនេះទើបរៀបការថ្មីថ្មោងជាមួយភារិយាដែលមានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដោយសារតែភរិយាកំពុងតែរៀនបាក់ឌុបនៅឡើយនោះ ឪពុកម្តាយទាំងសងខាងទុកឱ្យភរិយានៅរៀនដោយមិនទាន់មករស់នៅជុំគ្នាក្នុងខេត្តកំពង់ស្ពឺទេ ។ ហើយជាធម្មតាជនរងគ្រោះតែងតែជិះម៉ូតូពីខេត្តកំពង់ស្ពឺទៅលេងភរិយានៅខេត្តកំពង់ចាមរៀងរាល់ប្រមាណ ៣ ទៅ៤ថ្ងៃម្តង។ តែមិននិកស្មានថានៅថ្ងៃកើតហេតុជនរងគ្រោះបានជួបគ្រោះអកុសល់ស្លាប់បាត់បង់ជីវិតអញ្ចឹងសោះ។

ដោយឡែកស្ត្រីជាម្តាយរបស់ជនរងគ្រោះវិញបានយំសោកសង្រេងជាខ្លាំងនិងបានរៀបរាប់ថា នេះជាសមាជិកទី៣ហើយក្នុងគ្រួសាររបស់គាត់ដែលបានចាកចោលរូបគាត់ជារៀងរហូត បន្ទាប់ពីស្វាមី និងកូនម្នាក់ផ្សេងទៀត ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here