អគ្គីភ័យឆេះឃ្លាំងស្តុកខោអាវជជុះក្បែរផ្សារអូឡាំពិចនៅមិនទាន់រលត់ទាំងស្រុងទេ

0
22

រាជធានីភ្នំពេញ​៖​ បើគិតមកត្រឹមម៉ោង ៧.៣០នាទីព្រឹកថ្ងៃទី ២ខែកក្តដាឆ្នាំ២០១៩នេះ អគ្គីភ័យដែលបានឆាបឆេះឃ្លាំងស្តុកខោអាវជជុះក្បែរផ្សារអូឡាំពិចបានបន្តឆេះរហូតសមត្ថកិច្ចមិនទាន់អាចគ្រប់គ្រងបាន១០០%ទេ ដែលគ្រោះអគ្គីភ័យនេះបានឆាបឆេះតាំងពីម៉ោង ប្រហែល១១.៣០នាទីយប់ថ្ងៃទី ១ខែកក្តដាឆ្នាំ២០១៩ នៅឃ្លាំងស្តុបខោអាវជជុះគ្មានមនុស្សនៅមួយកន្លែង តាមបណ្តោយផ្លូវលេខ១៧៣​ ជិតសាលារៀនភាសាចិនទួនហ្វាស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌចំការមន​។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើប្រជាពលរដ្ឋក្បែរនោះបានឃើញអណ្តាតភ្លើងឆេះចេញមកខាងក្នុងឃ្លាំងស្តុកខោអាវជជុះខាងលើបង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗតែដោយសារតែផ្លូវចូលតូចចង្អៀតទើបធ្វើអោយពិបាក់ក្នុងការបាញ់ពន្លត់ហើយធ្វើអោយអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងរាលដាលដល់ឃ្លាំងផ្សេងៗទៀតដែលនៅជាប់គ្នា ។

ពាក់ពន្ធ័នឹងករណីអគ្គីភ័យនេះសមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានថាបណ្តាលមកពីអ្វីនោះទេ តែជំហ៊ានដំបូងគឺសង្ស័យឆ្លងចរន្តអគ្គីសនី ហើយដោយសារឃ្លាំងនោះមិនមានមនុស្សស្នាក់នៅទើបបណ្តាលអោយមានអណ្តាតភ្លើងកើតជាអគ្គីភ័យឡើងទៅ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here