ស្នេហាឆក់កន្តៀត!ស្រឡាញ់បានមួយខែហ៊ានលើកដៃវាយខាងស្រីហើមមុខមាត់មើលមិនចង់ស្គាល់ព្រោះតែបាត់លុយ១៦ម៉ឺនរៀលទូរស័ព្ទមួយគ្រឿង

0
24

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពប្រើអំពើហិង្សាទៅលើស្រ្តីម្នាក់ ដោយប្រើខ្សែភ្លើង និងច្រវ៉ាក់ បណ្តាលឲ្យរងរបួសពេញខ្លួន កាលពីវេលាម៉ោង៦.៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ជនសង្ស័យមានឈ្មោះ អែល ណាវីន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូង ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុអង្គស្នួល ខេត្តកណ្តាល ចំណែកជនរងគ្រោះមានឈ្មោះ យ៉ុម ស្រីពេជ្រ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស៊ុប នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ គឺនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះ និងជនសង្ស័យ បានដេកជាមួយគ្នានៅផ្ទះជនសង្ស័យ លុះព្រឹកឡើងជនរងគ្រោះងើបទៅផ្សារបាត់ សល់តែជនសង្ស័យងើបតាមក្រោយក៏ឆោឡោបាត់ទូរស័ព្ទ ម៉ាកអាយហ្វូនហ្វាយ និងលុយ១៦ម៉ឺនរៀល ។ ភ្លាមៗនោះជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះអោយត្រឡប់មកផ្ទះវិញ ស្រាប់តែពេលដល់ផ្ទះមិនទាន់បានអង្គុយបាត់ហត់ផងជនសង្ស័យបានចាប់ជនរងគ្រោះដាក់ច្រវ៉ាក់ទៅនិងរទេះដឹកដូងរួចយកខ្សែភ្លើងវាយតែម្ដង។

តាមសម្តីជនរងគ្រោះបានប្រាប់អោយដឹងផងដែរថា រូបគាត់និងជនសង្ស័យបានស្រឡាញ់គ្នាទើបតែបានមួយខែទេ ហើយពួកគេទាំងពីរនាក់មិនទាន់បានរួមរក្ស័គ្នាទេ គ្រាន់តែដេកអោយថើបតែប៉ុណ្ណោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជននិងយកមកធ្វើការសាកសួរនៅប៉ុសិ៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here