សមត្ថកិច្ចខណ្ឌដូនពេញបើកកិច្ចបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សម្នាក់ថ្នាំញៀន២៩កញ្ចប់តូចធំ

0
15

រាជធានីភ្នំពេញ៖ កំលាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញសហការជាមួយកំលាំងប៉ុសិ្តបានធ្វើការបង្កានិងបង្ក្រាបបានករណីចែកចាយគ្រឿងញៀនបានមួយករណី កាលពីវេលាម៉ោង១១ថ្ងៃត្រង់ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ខាត់ សុខាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ដកហូតបានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២៩កញ្ចប់(ក្នុងនោះមានមួយកញ្ចប់ធំ) បំពង់ជ័រ ពណ៌ក្រហមមួយ សម្រាប់ចូកគ្រឿងញៀន និងទូរសព្ទណូគាចំនួន០១គ្រឿង ។

បើតាមសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានី ព្រមទាំងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ កំលាំងជំនាញរបស់ខណ្ឌដូនពេញ តែងតែធ្វើសកម្មភាពឆ្មក់បង្ក្រាបករណីគ្រឿងញៀននៅចំណុចស្មុគស្មាញខាងលើជាប្រចាំ ។ ហើយសមត្ថកិច្ចសំណូមពរដល់ប្រជាពលរដ្ឋមេត្តារាយការណ៍មកសមត្ថកិច្ចជាបន្ទាន់បើឃើញករណីចែកចាយគ្រឿងញៀននៅតំបន់ខាងលើ ។

ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យខាងលើរូមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីដាក់ទោសតាមផ្លូវច្បាប់ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here