លោកគួច ចំរើនចូលអុជធូបកន្លែងលោកយាយម៉ៅសុំក្តីសុខសប្បាយមុនពេលចូលកាន់តំណែង

0
19

រាជធានីភ្នំពេញ៖ លោក គួច ចំរើន អតីតអភិបាលខេត្តកំពុងចាមបានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុទាំងយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ដើម្បីទទួលតួនាទីជាអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ២៩ស្អែក។ស្របពេលដែលលោកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ លោក  គួច  ចំរើន  និងភរិយា  ព្រមទាំងសហការី បានឈាងចូលអុជធូបសូមសេចក្តីសុខសេចក្តីចម្រើនពីលោកយាយម៉ៅផងដែរ។សូមបញ្ជាក់ថានៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩ស្អែកនេះលោកគួច ចំរើន នឹងប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុជំនួសលោក យន្ត មីន ដែលបានលាឈប់ក្រោយហេតុការណ៍រលំអគារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា លោក គួច ចំរើន ជាមនុស្សខ្លាំង  ទើបសម្រេចយកមកគ្រប់គ្រងខេត្តព្រះសីហនុ។  សម្តេចតេជោបានបង្ហាញក្តីរំពឹងថាតាមរយ:បទពិសោធន៍ក្នុងការដឹកនាំទាំងនៅរាជធានីនិងនៅខេត្ត លោក គួច ចំរើន នឹងគ្រប់គ្រងក៏ដូចដឹកនាំខេត្តព្រះសីហនុបានល្អប្រសើរ។

មហាជនកំពុងចាប់អារម្មណ៍និងកំពុងរង់ចាំមើលពីសមត្ថភាពដឹកនាំរបស់លោក គួច ចំរើន នៅខេត្តដែលមានបញ្ហាស្មុគស្មាញជាច្រើនមួយនេះផងដែរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here