សប្បាយចិត្តពេកឃើញកូនស្រីទទួលសញ្ញាបត្រ័!លោក អ៊ិន សុភិន សរសេរប៉ុន្មានឃ្លាថា…

0
41

រាជធានីភ្នំពេញ៖ លោកអ៊ិន សុភិន និងភរិយាបានបង្ហាញស្នាមញញឹមបិទមាត់មិនជិតព្រោះតែឃើញកូនស្រីអ្នកនាង ភិន សុដាលីសបានទទួលសញ្ញាបត្រផ្នែកឌីហ្សាញពីសកលវិទ្យាល័យល្បីឈ្មោះនៅកម្ពុជា Limkokwing University Phnom Penh Cambodia ។ភ្លាមៗនោះលោកអ៊ិន សុភិនដែលត្រូវបានគេស្គាល់គ្រប់គ្នាថាជាម្ចាស់ផលិតកម្មមហាហង្សដែលត្រូវជាឪពុករបស់ដាលីសបានបង្ហោះរូបនិងសារជូនពរកូនស្រីជាទីស្រលាញ់ក្រោយពីកូនស្រីបានបញ្ចប់ការសិក្សាផ្នែក Professional Design នៅសកលវិទ្យាល័យល្បីប្រចាំប្រទេសកម្ពុជាកាលពីពេលកន្លងទៅ។ ហើយក៏បានមកទទួលសញ្ញាបត្រកាលពីថ្ងៃទី២៧ខែមិថុនា កន្លងទៅនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ។

នៅក្នុងសាររបស់លោក អ៊ិន សុភិន បានសរសេររៀបរាប់ពីអារម្មណ៍ពិតក្នុងនាមជាឪពុកម្តាយថា  “អបអរសាទរកូនស្រីសំនប់ចិត្ត ភិន សុដាលីស បានទទួលបរិញ្ញាបត្រ័ផ្នែក Professional Design នៅ  Limkokwing University Phnom Penh Cambodia ( 27 June 2019 )សូមជូនពរកូនស្រីសំណាងល្អនឹងសុភាពល្អគ្រប់ពេលវេលា”។

នៅក្នុងនោះផងដែរលោក សុភិន បានបង្ហើបថា កន្លងមកដាលីស ធ្លាប់បានទៅសិក្សាវគ្គឌីហ្សាញ ខ្លីនៅសហរដ្ឋអាមេរិកនិងតែងតែស្វែងរកបទពិសោធទាក់ទងជំនាញនេះ ច្រើនគួរសមទើបធ្វើឲ្យលោកជឿជាក់ និងសម្រេចអោយកូនស្រីពង្រីកមុខជំនួញរបស់ខ្លួនបន្ថែមទៀតផងដែរ។ កូនស្រីរបស់លោកមិនច្បាស់ថា បោះបង់សិល្បៈហើយចាប់អាជីពជាអ្នកឯកទេសឌីហ្សាញតែមួយមុខឬយ៉ាងណានោះទេ តែនាងនឹងអាចមានការងារខ្លះទាក់ទងនឹងការឌីហ្សាញបន្ថែមពីលើសិល្បៈ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here