Breaking News: គួរអោយរន្ធត់ណាស់!!! បាក់ស្រុតអាគារកំពង់៧ជាន់សង្ស័យស្លាប់និងរបួសច្រើននាក់

0
66

ក្រុងព្រះសីហនុ-(ដំណឹងបឋម) អាគារកំពុងសង់ថ្មីមួយកន្លែងកំពស់៧ជាន់នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ក្នុងនោះកន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់និងរងការខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ ។សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុមកថា មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដឬមានអ្នកស្លាប់និងរបួសប៉ុន្មាននាក់ឡើយ ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ជួយជនរងគ្រោះដែលជាប់ក្នុងគំនរបាក់បែកនោះ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here