តារាសម្តែងម្នាក់ត្រូវចោរចូលគាស់ផ្ទះទាំងយប់យកអស់សម្ភារៈមាសប្រាក់សរុបជាង៥ពាន់ដុល្លា

0
45

រាជធានីភ្នំពេញ៖ ពិដជាគួរអោយអាណិតអាសូរខ្លាំងណាស់ ដែលខ្លួនជាស្ត្រីភេទទន់ខ្សោយ ខំប្រឹងធ្វើការផង លក់ដូរបន្តិចបន្តួចផង និងឆ្លៀតថតសម្តែងទាំងថ្ងៃទាំងយប់ ក៏ព្រោះតែចង់បានប្រាក់បន្តិចបន្តួចទុកចិញ្ចឹមម្តាយចាស់ បែរជាអកុសលត្រូវក្រុមចោរចូលគាស់ផ្ទះទាំងយប់យកអស់សម្ភារៈលុកកាក់ខ្ទេចគ្មានសល់សរុបជាង ៥០០០ដុល្លា ។តារារាងតូចច្រលឹងកញ្ញា ណា ណៃ បានរៀបរាប់ទាំងទឹកមុខស្រពោនថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ថា នាងមិននឹកស្មានជួបរឿងគ្រោះស៊យបែបនេះ មានក្រុមចោរគាស់ផ្ទះរបស់នាងបានលួចអស់ទ្រព្យសម្បត្តិអស់ជាច្រើនសូម្បីសម្លៀកបំពាក់ទុក ថតរឿង និង ឡើងច្រៀង ក៏អស់ដែរ។ លុយកាករបស់នាងដែលខំរកពីការថតរឿង និង លុយលក់ដូរចាប់ហួយ ក៏បាត់បង់ទៀត។ សរុបនៃការបាត់បង់លើកនេះ នាងប្រហែលជាអស់ជាង៥ពាន់ដុល្លារអាមេរិក  ដែលក្នុងនោះរួមមាន ទាំងលុយប្រើប្រាស់រកស៊ីប្រចាំថ្ងៃ គ្រឿងអលង្ការមាសពេជ្រ នាឡិកាដៃ ការបូបថ្លៃៗ និង សម្លៀកបំពាក់ប្រពៃណី រ៉ូបថ្លៃៗ ជាច្រើន។

កញ្ញាបានបន្តទៀតថា នៅថ្ងៃកើតហេតុគឺនៅម៉ោងប្រហែលជា១២យប់រំលងអាត្រាឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីនាងនិងម្តាយមកពីញាំអាហារនៅខាងក្រៅត្រឡប់មកវិញពីផ្សារឈូកមាស។ ដោយសារតែពេលនោះនាង និង ម្តាយ បិទតូបលក់ដូរឥវ៉ាន់នៅផ្ទះរួចហើយ រៀងហត់និងចង់ញាំអ្វីនៅខាងក្រៅ ក៏បិទផ្ទះចាក់សោរយ៉ាងត្រឹមត្រូវ ហើយក៏ចេញទៅ ប៉ុន្តែលុះដល់ម៉ោងត្រឡប់មកវិញ ក៏ឃើញផ្ទះចំហរផ្ទះ និង រញ៉េរញ៉ៃ បាត់លុយកាក និងសម្ភារៈក្នុងផ្ទះជាច្រើន។

គួររំលឹកថា តារាសម្តែងកញ្ញា ណាណៃ គឺជាតារាសម្តែងម្នាក់កំពុងមានប្រជាប្រិយភាពទាំងក្នុងរឿងភាគ និង ឡើងច្រៀងតាមរកម្មវិធីប្រគំតន្ត្រីនានា។ នាងកាលពីថ្មីៗនេះ ក៏លេចមុខក្នុងកម្មវិធីលេងកំប្លែងរបស់ទូរទស្សន៍បាយ័ន ហើយនាងមួយរយៈចុងក្រោយនេះបានចេញបទចម្រៀងជាច្រើនក្នុងផលិតកម្ម ហ្សូន ដែលទទួលការគាំទ្រលើបណ្តាញសង្គមហ្វេសប៊ុក៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here