ផឹកស៊ីមិនព្រមជល់កែវជាមួយ!កាប់មួយកាំបិតបុ័ងតោរងរបួស

0
51

ខេត្តត្បូងឃ្មុំ ៖ ជារឿងដែលគួរអោយហួសចិត្តមួយដោយសារតែបុរសម្នាក់បានទាញកាំបិតបុ័ងតោដេញកាប់គូរកនដែលអង្គុយផឹកស៊ីជាមួយគ្នាក្នុងវង់តែមួយ ព្រោះតែលើកែវជល់ហើយមិនព្រមជល់បែរជាសុំទៅផ្ទះមុន ។ ដែលហេតុការនេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤.៣០ នាទីរសៀល ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនបង្ក ស្ថិតក្នុងភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។បុរសជាជនបង្កមានឈ្មោះ លុញ សុខឃី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ វ៉ា ឌី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា ជនបង្កត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនយកមកសាកសួរ ក៏ព្រោះតែជនរូបនេះបានយកកាំបិត បុ័ងតោកាប់លើជនរងគ្រោះរងរបួសស្រាលព្រោះខឹងរឿងមិនព្រមជល់កែវ ហើយសុំទៅផ្ទះមុន ។

ក្រោយពេលឃាត់ខ្លួនបានជនបង្កត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកមេមត់ ដើម្បីសាកសួរបន្តនិតិវិធី ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here