ព្រោះតែភ្លើងប្រចន្ឌ័!!! ប្តីកាប់ប្រពន្ធជាច្រើនកាំបិតនិងអារ.កសំលាប់ខ្លួនឯកស្លាប់ក្នុងថ្លុកឈាម

0
108

ខេត្តបាត់ដំបង៖ បុរសម្នាក់បានប្រើហិង្សាយកកាំបិតកាប់ទៅលើប្រពន្ធជាច្រើនកាំបិត បណ្ដាលអោយរងរបួសធ្ងន់​ធ្ងរហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅ​ស​ង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី​៥ (​ពេទ្យ​ព២) បន្ទាប់មកប្ដីស្មានថា​ប្រពន្ធរបស់ខ្លួនស្លាប់ក៏រត់ទៅផ្ទះអ្នកជិតខាង រួចយកកាំបិតអាករ​សម្លាប់ខ្លួនឯងតែម្ដងទៅ។ ដែលហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ៥.៤០នាទីល្ងាច នៅចំណុចផ្ទះលេខ ១៩៦ ក្រុមទី ១៣ ភូមិដំណាក់​ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ​។​ជនសង្ស័យជាប្តីឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ មានប្រពន្ធឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ ទាំងពីរនាក់នេះរស់នៅក្នុងភូមិ ឃុំស្រុក កើតហេតុខាងលើ ។

តាមសមត្ថកិច្ចខេត្តបាត់ដំបងបានឲ្យដឹងថា​ ប្តីប្រពន្ធ​មួយគូរនេះទើបវិលត្រឡប់មកពីធ្វើការនៅ​ប្រ​ទេស​ថៃទេ ។ ជារឿយៗប្តីរូបនេះតែងតែប្រច័ណ្ឌប្រពន្ឋរបស់ខ្លួនហួសហេតុ​ រហូតដល់ថ្ងៃកើតហេតុខាងលើក៏មានជម្លោះពាក្យសម្តីជាមួយគ្នា​ ភ្លាម​នោះ​ប្តីរូបនេះបានយកកាំបិតកាប់ទៅលើប្រពន្ធជាច្រើន​កាំបិត​នៅលើក្បាល និងដងខ្លួន​ បណ្តាលឲ្យរងរ​បួសយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់មកដោយយល់ថា ​ប្រពន្ធខ្លួន​នឹងស្លាប់ហើយ​ ទើបប្តីរូបនះទៅយកកាំបិតពីអ្នកជិតខាងមកអាករសម្លាប់ខ្លួនឯងនៅក្បែរលំនៅដ្ឋានខាងលើតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យសព រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here