អបអរសាទរដល់នាយនគរបាល២រូបដែលត្រូវបានប្រកាសតែងតាំងជាអធិការថ្មីជាផ្លូវការ

0
63

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ អធិការនគរបាលខណ្ឌថ្មី ២រូប រួមមានខណ្ឌកំបូល និង ខណ្ឌបឹងកេងកងត្រូវបានរាជរដ្ឋាភិបាល ទើបនឹងបង្កើតថ្មីនោះ ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ ក្រោយពេលដែល អភិបាលខណ្ឌថ្មីទាំង៣រូប ត្រូវបានប្រកាស កាលពីថ្ងៃទី ២២ មេសា ២០១៩ នៅ សាលារាជធានីភ្នំពញ កាលពីពេលកន្លងទៅ ។ក្រៅពីពិធីប្រកាសតែងតាំង អធិការនគរបាល​ខណ្ឌទាំង២រូបខាង លើនេះ ក៏មានការប្រកាស តែងតាំងនិងប្រ គល់ភារកិច្ចថ្មី ព្រមទាំងបំពាក់ឋាន្ដរស័ក្ដិជូន ដលមន្រី្ត​នគរបាលជាច្រើន នាក់ផ្សេងទៀត មានថ្នាក់វរសេនីយ៍ឯក ថ្នាក់វរសេនីយ៍ទោ ថ្នាក់វរសេនីយ៍ត្រី ថ្នាក់អនុសេនីយ៍ឯក និង ថ្នាក់អនុសេនីយ៍ទោ ជាដើម ។

ស្នងការរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា “ខ្ញុំបានជំរុញឱ្យមន្ដ្រីនគរបាលនគរបាល ជាពិសេសអធិការ នគរបាលខណ្ឌទាំង២រូប ត្រូវខិតខំបំពេញការងារតាមបទបញ្ជាថ្នាក់លើ តបទៅនឹងអ្វីដែលទទួលបានការតែងតាំងនេះ ។”
សូមបញ្ជាក់ផងដែរថា លោកវរសេនីយ៍ទោ ហង្ស មុនី អត្តលេខ ១៣១៦២ ទទួលបានមុខតំណែងថ្មី ពីអធិការរងនៃ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទៅជា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌខណ្ឌកំបូល។

ដោយឡែក លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អត្តលេខ ១៧៥២៦ ទទួលបានមុខតំណែងថ្មី ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទៅជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។
ប្រវត្តិការងារលោកបានបំពេញការងារជាង៣០ឆ្នាំ ចាប់ពីមន្ត្រីប៉ុស្តិ៍ ប្រធានក្រុម នាយរងប៉ុស្តិ៍ នាយប៉ុស្តិ៍ និង ជាអធិការរង៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here