លាក់គ្រឿងញៀនក្នុងវ៉ាលីសបំរុងឆ្លងដែនចូលប្រទេសវៀតណាម!! ពេលសមត្ថកិច្ចហៅសួរភ័យទំលាក់វ៉ាលីសចោលរត់គេចខ្លួនបាត់

0
42

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ បម្រុងនាំយកគ្រឿងញៀន ទៅកាន់ប្រទេសវៀតណាម ត្រូវបានកម្លាំងនគរបាលវរការពារព្រំដែនលេខ៦១១ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការរឹបអូសគ្រឿងញៀនជាង១៧គីឡូក្រាម តែជនសង្ស័យភ្លាមៗនោះបានរត់គេចខ្លួនបាត់ស្រមោល ។ ដែលករណីនេះបានកើតឡើងនៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចន្លោះព្រំដែនកម្ពុជា-វៀតណាម ក្បែរនឹងច្រកអន្តរជាតិបាវិត ។ប្រភពបានឲ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលការពារព្រំដែនលេខ៦១១ ចេញល្បាតតាមខ្សែក្រវ៉ាត់ព្រំដែន ត្រង់ចំណុចបង្គោលព្រំដែនលេខ១៧០ ស្លាបខាងឆ្វេងច្រកទ្វារអន្តរជាតិបាវិត ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់យួរវ៉ាលីសធំមួយ ដើរកាត់វាលស្រែក្បែរចំការប្រេងខ្យល់ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីសួរនាំ តែជនសង្ស័យ ភ័យស្លន់ស្លោទម្លាក់វ៉ាលីសនោះចោល ហើយរត់គេចខ្លួនចូលចម្ការប្រេងខ្យល់បាត់។

នៅក្នុងវ៉ាលីដែលជនសង្ស័យទម្លាក់ចោលនោះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថា ជាគ្រឿងញៀនប្រភេទអំហ្វេតាមីនចំនួន ១៧ដុំ ដែលស្មើនឹងប្រមាណ១៧គីឡូក្រាម។

វត្ថុតាងគ្រឿងញៀនទម្ងន់១៧គីឡូក្រាម កំពុងត្រូវរក្សាទុកនៅប៉ុស្តិ៍ព្រំដែនធ្លក ដើម្បីរៀបចំតាមនីតិវិធី នាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here