ខូចចិត្តផឹកស្រារហូតសន្លប់ខ្យល់គស្លាប់ក្នុងបន្ទប់!!!ព្រោះពិបាកចិត្តប្តីលែង

0
121

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅផ្លូវលេខ២៧ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ។
សពស្ត្រីខាងលើមានឈ្មោះ ពន្លក ចិន្តា អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។តាមការបញ្ជាក់របស់ឪពុកជនរងគ្រោះបានអោយដឹងថា កូនស្រីរបស់គាត់មានប្តីចំនួន២ នាក់ហើយបានលែងលះគ្នាទាំងពីរ ដោយបានបន្សល់ ទុកកូនប្រុសតូចអាយុក្រោម៥ឆ្នាំចំនួនពីរនាក់រស់នៅជាមួយ ។ បន្ទាប់ពីលែងលះគ្នាជាមួយប្តីក្រោយហើយនាងតែងតែដើរចេញពីផ្ទះដោយទុកកូនអោយនៅជាមួយតានឹងយាយ ហើយនាងខូចចិត្តនឹងរស់នៅមានភាពអាម៉ាស់ទើបនាងបានសម្រេចមកជួលបន្ទប់ស្នាក់នៅត្រង់ចំណុចកើតហេតុនេះរយះពេលជាង២ខែក៏កើតមានរឿងបែបនេះតែម្តងទៅ។

ដោយឡែក តាមសម្តីស្ត្រីជាម្ចាស់បន្ទប់ជួលបានរៀបរាប់ថា ស្ត្រីរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ ឯងបានចំនួនជាង២ខែហើយដោយនាងតែងតែទិញស្រាទៅផឹកក្នុងបន្ទប់នឹងចេញទៅផឹកនៅខាងក្រៅ រហូត ដល់ព្រឹកថ្ងៃកើតហេតុនេះមិន បានឃើញនាងចេញពីបន្ទប់ជួលជាន់ទី២មកខាងក្រៅទើបស្ត្រីជាម្ចាស់ផ្ទះមានការសង្ស័យឡើងទៅមើលនឹងហៅតែមិនបានបើកទ្វារ ក៏ឆ្ងល់ហើយហៅអ្នកបន្ទប់ក្បែរគ្នា មកគាស់ទ្វារមើលឃើញស្ត្រីរងគ្រោះដេកស្តុកស្តឹងស្លាប់បាត់បង់ ជីវិតទៅហើយ ។

ក្រោយកើតហេតុភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យសពដឹងថាពិដជាស្លាប់ដោយសារខ្យល់គប្រាកដមែន ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here