លោកព្រះ!!!គ្រាន់តែរូបគំនូរស្រាតសោះថ្លៃខ្ទង់លានដុល្លានៅប្រទេសវៀតណាម

0
55

អន្តរជាតិ៖ ផ្ទាំងគំនូរ​ឈ្មោះ “Nue” (​ស្រាត​) របស់លោក ឡេ ផូ បាន​ឡើងថ្លៃ​ដល់​ទៅ ១,៤ លាន​ដុល្លារ ជា​តម្លៃ​ដេញថ្លៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​សម្រាប់​គំនូរ​របស់​ជនជាតិ​វៀតណាម នៅឯ​ការដេញថ្លៃ​នៅ​ក្រុមហ៊ុន Christie’s​។​រូបគំនូរ​ប្រេង​នេះ​បាន​លក់​ក្នុងតម្លៃ ១,៤ លាន​ដុល្លារ​នៅឯ​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​មួយ​ដែលមាន​ឈ្មោះថា សិល្បៈ​សតវត្សរ៍​ទី​២០ និង​សម័យថ្មី ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Christie’s នៅ​ហុងកុង​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ឧសភា​។

​ផ្ទាំងគំនូរ Nue ដែលមាន​កម្ពស់ ៩០,៥ សង់ទីម៉ែត្រ និងបណ្តោយ ១៨០,៥ សង់ទីម៉ែត្រ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៣១​។ គំនូរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​បណ្តុំ​ផ្ទាំងគំនូរ​របស់លោក ទួន អេ​ច ផាំ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា មុនពេល​យកមក​ដាក់​លក់​ដេញថ្លៃ​។

​តម្លៃ​ដេញថ្លៃ​ចុងក្រោយ​គឺ​ខ្ពស់ជាង ២,៥ ដង​លើ​ការរំពឹងទុក​ចំនួន ៥០ ទៅ ៧៦ ម៉ឺន​ដុល្លារ នៅមុន​ការដេញថ្លៃ​នេះ ដោយ​ធ្វើឱ្យ​វា​ជា​ផ្ទាំងគំនូរ​វៀតណាម​ថ្លៃ​បំផុត​មិន​ធ្លាប់​លក់​ពីមុនមក​នៅ​ក្រុមហ៊ុន​ដេញថ្លៃ​។

​ស្នាដៃ​សិល្បៈ​គំនូរ​មួយ​ផ្ទាំង​ទៀត​របស់លោក ឡេ ផូ គឺ​គំនូរ​ឈ្មោះ “Le Bain de Mer” (​ងូតទឹក​នៅ​សមុទ្រ​) លក់បាន ៥០៥.១៣៧ ដុល្លារ​៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here