ម្ចាស់ណេត២៤ម៉ោង យីហោ ហែបភីណេត ជាអ្នកណាបានជាអាចបើកទីតាំងយ៉ាងច្រើនក្នុងខណ្ឌទួលគោកដោយគ្មានការបង្រ្កាបពីសំណាក់សមត្ថកិច្ចដូចនេះ

0
48

រាជធានីភ្នំពេញ៖ ទីតាំងល្បែងភ្នាល់អនឡាញ យីហោ ហែបភីណេត ទាំង៦ទីតាំងដែលគេដឹងច្បាស់ថាមានម្ចាស់ឈ្មោះ ទូច នោះ កំពុងតែសប្បាយកើបលុយយ៉ាងច្រើនតាមរយៈការបើកល្បែងភ្នាល់អនឡាញ និងហ្គេមបាញ់ត្រី ហើយសង្ស័យត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចខណ្ឌទួលគោក បានជាអាចឈរជើងបានយ៉ាងយូរ និងច្រើនដូចនេះ ។សូមបញ្ជាក់ថា ទីតាំងហែបភីណេតទាំងអស់រួមមានដូចជា ផ្លវទេពផន កែងផ្លូវចូលផ្សារសំណង់១២ ។ គល់ស្ពានស្ទឹងមានជយ័ផ្លូវចូលមកបឹង សាឡាង ខាងកើតរង្វង់មូល៧មករ៉ាចាស់ចំងាយប្រហែល១០០ម៉ែត្រឈៀងខាងឆ្វេងដៃ ។ ផ្លូវចូលផ្សារសំណង់១២នៅខាងឆ្វេងដៃ ។ នៅទល់មុខផ្សារដើមគរ ។ និងគល់ស្ពាន៧មករាមកផ្សារហេងលីឈួសមន្ទីរពេទ្យលោកសង្ឃផ្លូវទី២បទឆ្វេងប្រហែល៧០ម៉ែត្រនៅខាងឆ្វេងដៃ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានបញ្ជាឲ្យ អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងបាញ់ត្រី និងល្បែងភ្នាល់ទឹកភ្លៀង ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញ។ ការបញ្ជានេះ បាន ធ្វើ ឡើងនៅចំពោះមុខអភិបាលរាជធានីភ្នំពេញ ស្នងការនគរ បាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធ ក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។ យើងចាំមើលថា ក្រោយពីថ្នាក់លើចេញបទបញ្ជយ៉ាងដូច្នេះហើយ អជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោកអាចមានវិធានការបង្ក្រាប ទីតាំងបើកល្បែងស៊ីសង ជ្រកក្រោមស្លាកយីហោ ហែបភីណេត នេះបានដែររឺយ៉ាងណា ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here