ស្ត្រីវ័យ៣០ឆ្នាំ!! គួរស្លៀកពាក់យ៉ាងណាដើម្បីអោយមើលទៅកាន់តែស្អាតនិងក្មេង

0
26

ចំណេះដឹងទូទៅ៖ ស្រីៗនៅពេលដែលចូលដល់វ័យរាងជ្រាលបន្តិច ការតុបតែងខ្លួនកាន់តែសំខាន់សម្រាប់ពួកគេ មិនថាការស្លៀកពាក់ ការតុបតែងមុខមាត់ ម៉ូដសក់ ត្រូវតែស្រស់ស្អាត និងទាក់ទាញ ដើម្បីបិទបាំងភាពចាស់ ហើយដើរឲ្យទាន់ភាពស៊ីវិល័យរបស់សង្គម។ យ៉ាងណាមិញខាងក្រោមនេះជា តិចនិកក្នុងការស្លៀកពាក់ សម្រាប់នារីៗដែលមានអាយុចាប់ពី ៣០ ឡើងទៅជាមួយស្ទាយកាលីបៗ ហើយហៃសូដូចជា៖ទី១.ខោខាប៊យ ជាមួយអាវក្រៅ៖ ស្ទាយប្រភេទនេះពិតជាស័ក្កសម សម្រាប់តុបតែងពេលទៅធ្វើការ ជាពិសេសស្រស់ស្អាតប្លែកទៀតផង ដោយតម្រូវឲ្យអ្នកស្លៀកខោខាប៊យបែបរលុងៗ តឺនុយជាមួយអាវយឺតខាងក្នុង បន្ទាប់មកបន្ថែមនូវប្រភេទអាវក្រៅធំៗ ពីក្រៅកាន់តែទាក់ភ្នែកតែម្ដង។

ទី២.ខោសាច់ក្រណាត់ ឬ សំពត់៖ ដើម្បីបន្ថែមភាពស្រស់ស្អាត​ និងមើលទៅកាន់តែក្មេងជាងវ័យ អ្នកមិនគួររំលងស្ទាយទាំងនេះទេ ដោយគ្រាន់តែជ្រើសរើសខោសាច់ក្រណាត់ តឺនុយជាមួយអាវយឺត ឬ សំពត់រឹបរាងក៏បាន ហើយតុបតែងជាមួយអាវដៃវែងពីក្រៅរឹតតែកាលីប។

ទី៣.ខោខាប៊យ ជាមួយអាវសារូ៖ តុបតែងខ្លួនដោយស្ទាយតឺនុយអាវសាច់សារូ ជាមួយខោខាប៊យរាងរលុងៗ ធ្វើឲ្យអ្នកជាមនុស្សស្រីដែលទាន់សម័យ ជាពិសេសនបើបន្ថែមជាមួយស្បែកជើងកែង ឬ វ៉ែនតាកាន់តែទាក់ទាញ ហើយមើលទៅរឹងមាំ។

ទី៤.អាវយឺត ជាមួយសំពត់៖ ជាធម្មតាមនុស្សស្រីដែលចូលដល់វ័យ ៣០ឆ្នាំឡើងទៅមិនចូលចិត្តក្នុងការស្លៀកពាក់សំពត់នោះទេ ដោយភាគច្រើនជំនួសជារ៉ូប​ តែអ្នកគួរសាកល្បងជ្រើសរើសសំពត់ដែលមានម៉ូដស្អាតៗ តឺនុយជាមួយអាវយឺត ឬ អាវសាច់ក្រណាត់ នឹងធ្វើឲ្យអ្នកមើលទៅកាន់តែក្មេងជាងមុនជាមិនខាន ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here