បើកបរបំពាន់គ្នាមិនយោគយល់គ្នា!!!​ បណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់ទាំងព្រឹក

0
101

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ៥ ព្រឹកព្រលឹមថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលអោយស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និងបុរសម្នាក់រងរបួស នៅចំណុចផ្លូវបែកជាបួន ផ្លូវព្រះនរត្តម និងផ្លូវ២១៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សពមានឈ្មោះនាង លាបភាភេទស្រីអាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ​ស្នាក់នៅ ម្តុំបាក់ទូក និងមានស្រុកកំណើតនៅ​ខេត្តបាត់ដំបង រីឯជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ណាត់ វិចិត្រ ភេទប្រុស​អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំបាក់ទូក មានមុខរបរចុងភៅ ទាំង២នាក់នេះជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស ពាក់ស្លាក់លេខ កំពង់ធំ 1I-1980 ចំណែករថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ2A-6706

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ​ជនរងគ្រោះ ជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរត្តមក្នុងទិសដៅពីលិចទៅកើត​លុះមកដល់ចំណុចកើតហេតុ ស្តុបបែកជាបួនក៏ត្រូវរថយន្តបង្កដែលធ្វើដំណើរតាមបណ្តោយផ្លូវ ២១៤ក្នុងទឹសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនជ្រុលទៅ​​​​​​​​​​​​​​​​​​​​​​​បុកម៉ូតូជនរងគ្រោះបណ្ដាលឲ្យនារីម្នាក់ស្លាប់នឹងកន្លែងកើតហេតុនិងម្នាក់ទៀតជាបុរសរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកធ្វើការវាស់វែងនិងទំនាក់ទំនងទៅខាងចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើកំណត់ហេតុ យករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។រីឯសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here