អធិការខណ្ឌ៧មករាមិនខ្វល់!!!ណេត២៤ម៉ោង បង្កប់ល្បែងស៊ីសងអនឡានរីកដូចផ្សិតតាមបណ្តោយផ្លូវ១០៩ ជិតផ្សារឌុយម៉ិច

0
36

រាជធានីភ្នំពេញ៖ ណេត២៤ម៉ោង ជាច្រើនកន្លែងដែលបើកលេងយ៉ាងគគ្រិកគគ្រេង ដូចផ្សារលក់ត្រី ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ​១០៩ ផ្សារឌុយម៉ិច ស្ថិតក្នុងខណ្ឌ៧មករា ហាក់គ្មានខ្លាចសមត្ថកិច្ច អជ្ញាធរមូលដ្ឋានអ្វីបន្តិចសោះ រឺមួយក៏ម្ចាស់ណេតទាំងនោះត្រូវរ៉ូវគ្នាជាមួយម្ចាស់ទឹកដីទៅហើយ ។ គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានី បានចេញបទបញ្ជាអោយមន្ត្រីក្រោមឪវ៉ាទចុះបង្ក្រាបរាល់ល្បែងស៊ីសងទាំងអស់ដែលបើកលេងយ៉ាងអាណាធិបតេយ្យ ។លោកបានបញ្ជាក់ថា «ខ្ញុំបានដាក់ផែនការនេះ ឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបតែម្ដង ពីព្រោះវាដូចជាគគ្រិកគគ្រេងពេក ហើយខ្ញុំនឹងបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពលើរឿងនេះផងដែរ»

យោងតាមបទបញ្ជាដែលដាក់ចេញដោយចៅហ្វាយក្រុង តើអជ្ញាធរនិងសមត្ថកិច្ចខណ្ឌ៧មករា ដែលមានលោក លឹម សុភា ជាអភិបាលខណ្ឌ និងលោក នេត ស៊ីថុន អធិការខណ្ឌ ចាត់វិធានការយ៉ាងណាដែរចំពោះទីតាំងទាំងនោះ រឺបណ្តោយអោយបើកលេងយ៉ាងអាណាធិបតេយ្យផ្ទុយពីបទបញ្ជាថ្នាក់លើ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here