វីដេអូ៖​ម្តងនេះមិនមែនតិចទេលោកព្រះ!! ជាង៥០០កញ្ចប់នៅម្តុំផ្លូវរថភ្លើងបឹងកក់

0
123

រាជធានីភ្នំពេញ៖ កំលាំងជំនាញនៃ អធិការដ្ឋានខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោកអធិការរង អនុសេនីយ៍ឯក ម៉ៅ ចាន់ថុន បានប្រាប់អោយដឹងនៅវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ នេះថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានី និងដោយមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក ទៀង ចន្ទ័សារ អធិការខណ្ឌ កំលាំងលោកបានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរនូវសារធាតុញៀនទ្រង់ទ្រាយធំ រហូតឈានដល់ការបង្ក្រាប់និងដកហូតថ្នាំញៀនជាច្រើនកញ្ចប់ ស្ថិតនៅសំណង់មិនរៀបរយចំណុចផ្លូវរថភ្លើង R6 ក្តាន់ពីរក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។

ការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ គឺទី១/ឈ្មោះ នី ម៉ាណេតភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ (ជួញដូរគ្រឿងញៀន) ទី២/ឈ្មោះ ឆយ បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន) ទី៣/ឈ្មោះ សុ វត្ត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ (ប្រើប្រាស់គ្រឿងញៀន) ទី៤/ឈ្មោះ ហម រត័្នថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ម្តុំរោងចក្រឆ្នាំង ភូមិ២ សង្កាត់ស្រះចក (ប្រើប្រាស់គ្រឿងញៀន) ទី៥/ឈ្មោះ សាយ សម្ភពបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ទីតាំងខាងលើ (ប្រើប្រាស់គ្រឿងញៀន) ព្រមទាំងដកហូតបានវត្ថុតាងមានដូចជា ១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន៥១៩កញ្ចប់ ក្នុងនោះមាន០៥កញ្ចប់ធំ ២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ៣/ដាវកែឆ្នៃចំនួន០១ដើម ៤/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន ៥/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ៦/ទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង ៧/ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F 0041 ៨/ប្រាក់រៀលចំនួន បីមុឺនពីពាន់(៣២០០០៛)។

ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យទាំងអស់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសាកសួរបន្ត និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសតាមផ្លូវច្បាប់ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here