បានមួយដង្ហើមចង្រិតអជ្ញាធរនិងសមត្ថកិច្ចខណ្ឌ៧មករា!សង្ងំសុខយករួចខ្លួនមិនខ្វល់ពីអាជីវករយកចញ្ចើមផ្ឡូវលក់ដូរបណ្តាលអោយមានការកកស្ទះ

0
20

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវ១០៧ និងដោយមានការចុះផ្សាយព័ត៌មានពីអង្គភាពសារព័ត៌ក្នុងស្រុកមួយចំនួន អំពីបញ្ហាកកស្ទះចរាចរណ៍និងការបណ្តែតបណ្តោយអោយបងប្អូនអាជីវករយកចំណីផ្លូវមកធ្វើការចតម៉ូតូ និងដាក់តាំងលក់របស់របរផ្សេងៗ​ គេឃើញ លោក ហ័ន វិបុល អធិការរងខណ្ឌ៧មករាទទួលផែនសណ្តាប់ធ្នាប់ នាំកំលាំងប្រហែលបួនដប់អ្នកចុះទៅរៀបចំសណ្តាប់ធ្នាក់តាមបណ្តោយផ្លូវដើម្បីអោយមានរបៀបរាបរយ ធ្វើអោយប្រជាពលរដ្ឋអ្នកដំណើរមានការសាទរ និងទង្វើរនេះ ។ស្រាប់តែមិនបានប៉ុន្មានផង គេឃើញការលក់ដូរលើចញ្ចើមផ្លូវ មួយចំនួនក្នុងខណ្ឌ៧មករា ដូចជាផ្លូវ១០៧ សុកហុក សង្កាត់អូរប្ញស្សី១ និងអូរប្ញស្សី៤ និងផ្លូវលេខ ១៦៤ សង្កាត់វាលវង់ មានការហៀរមកដល់ផ្លូវ ធ្វើអោយមានការកកស្ទះ ខាតពេលវេលាដល់អ្នកធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ រហូតមានអ្នកខ្លះខឹងពេកក៏និយាយថា បើដាក់កំលាំងចុះចាប់មួក យកលុយគឺមានឃើញប៉ូលីសជ្រោងច្រាង តែបើចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវកុំអោយស្ទះមិនដែលសូវឃើញប៉ូលីសណាម្នាក់ចុះមកធ្វើទេ ។

ជាចុងក្រោយប្រជាពលរដ្ឋសូមសុំណូមពរដល់អជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា មេត្តាដាក់កាលវិភាគចុះសំរួលចរាចរណ៍ និងចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំតាមបណ្តោយផ្លូវមួយចំនួនក្នុងខណ្ឌដែលមានការកកស្ទះខ្លះផង កុំចាំដល់ពេលថ្នាកលើស្រែក ទើបធ្វើជាស្ទុះស្ទារចុះរៀបចំហើយថតបង្ហោះយកមុខមាត់នោះ ។

គួររំលឹកផងដែរថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជម្រុញអោយអភិបាលខណ្ឌទាំង១២  ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១២ខណ្ឌ មិនអោយរំលោភលើចិញ្ជើមផ្លវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here