ជិះម៉ូតូពេលយប់ស្ងាត់ប្រយ័ត្នចោរប្លន់ម៉ូតូបាត់!!! នឹកសង្សារពេកជិះម៉ូតូស្កាត់ពីចោមចៅទៅជួយសង្សារនៅកោះពេជ្រត្រូវចោរវាយប្លន់យកម៉ូតូទៅបាត់

0
103

រាជធានីភ្នំពេញ៖ យុវជនពីរនាក់បានរងរបួសដោយម្នាក់របួសប្រអប់ដៃ និងម្នាក់ទៀតរបួសជង្គុង ដោយសារតែជិះម៉ូតូហើយត្រូវក្រុមជនសង្ស័យមានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿងមកធាក់ផ្តួល កាលពីវេលាម៉ោង ២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២០០៤ កែងផ្លូវឌួងងៀប មុខហាងសាំង លីម ឡុង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។ជនរងគ្រោះមានឈ្មោះទី១/ ខំ សុជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររោងចក្រ ស្នាក់ភូមិត្រពាំងពោធិ  សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិក្រសាំង ខ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំរងរបួសដៃស្តាំម្ខាង(ជាម្ចាស់ម៉ូតូ) និងទី២មិនស្គាល់អត្តសញ្ញាណនោះទេបានរងរបួសក្បាលជង្គង់ជើងឆ្វេង ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-7992 ចំណែកជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្សុយគី បីត មិនចាំស្លាក់លេខ ។

បើតាមជនរងគ្រោះបានអោយដឹងថា មុនកើតហេតុ រូបគាត់មានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកសង់ប៊ិចជិះគ្នាពីរនាក់ និងមួយគ្រឿងទៀតគឺម៉ូតូដែលគេប្លន់ទៅបាត់ ដោយធ្វើដំណើរចេញពីរង្វង់មូលចោមចៅ ទឹសដៅចូលទៅរាជធានីភ្នំពេញ ដើម្បីទៅជួបសង្សារនៅកោះពេជ្រ ។ ពេលដែលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែត្រូវក្រុមជនសង្ស័យមិនដឹកចេញមកពីណាទេ ជិះមកតាមពីក្រោយធាក់ម៉ូតូរបស់ពួកគាត់ឲ្យដួល អូសជាច្រើនម៉ែត្រ បណ្តាលអោយរងរបួស។ ភ្លាមៗនោះជនសង្ស័យក៍បានលើកម៉ូតូរបស់គាត់ជិះគេចខ្លួន បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុក៍មានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះមកដល់ចំណុចកន្លែងកើតហេតុ ដោយឲ្យជនរងគ្រោះចង្អុលបង្ហាញនៅចំណុចទីតាំងកើតហេតុ រួចសមត្ថកិច្ចប្រាប់ថានៅក្នុងសង្កាត់ចៅមចៅ១ ទើបសមត្ថកិច្ចខណ្ឌសែនសុខបានទំនាក់ទំនងទៅសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ១ ឲ្យមកយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here