មានវីដេអូ៖ រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលអោយមានមនុស្សស្លាប់១១នាក់របួស៤នាក់

0
345

ខេត្តកំពង់ស្ពឺ៖ បើតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយដឹងមុននេះបន្តិចថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលអោយមានមនុស្សស្លាប់និងរបួសច្រើននាក់ ។ ដែលហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។បើតាមសមត្ថកិច្ចបានបន្តទៀតថា គ្រោះថ្នាក់នេះបណ្តាលមកពីរថយន្តមួយគ្រឿងម៉ាកហាយឡែនឌឺ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទឹសដៅពីកើតទៅលិច ភ្នំពេញ ព្រះស៊ីហនុ បានវ៉ាជែងរថយន្តមួយគ្រឿងទៀត គាប់ជួនក៏បានជ្រុលទៅបុករថយន្តទេសចរណ៍២៤កៅអី ចំពីមុខយ៉ាងពេញទំហឹង ហើយក៏បន្តទៅបុករថយន្តកូរ៉េដឹកទំនឹញមួយគ្រឿទៀត បណ្តាលអោយផ្ទុះឆេះតែម្តងទៅ ។

សូមបញ្ជាក់ថា ក្នុងរថយន្តហាយឡែនឌឺមានគ្នា៦នាក់ស្លាប់ទាំងអស់ រថយន្តទេសចរណ៍២៤កៅអី ស្លាប់៥នាក់ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here