ណេត២៤ម៉ោង យីហោ “ហេបភីណេត” មានបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រីដែលមានម្ចាស់ឈ្មោះ ទូច កំពុងតែពង្រីកទីតាំងជាច្រើនកន្លែងក្នុងខណ្ឌទួលគោក

0
40

រាជធានីភ្នំពេញ៖ ហាងអ៊ីនធឺណេត មានបង្កប់ល្បែងហ្គេមបាញ់ត្រី និងល្បែងភ្នាល់អនឡាញ យីហោ ហេបភីណេត ដែលមានម្ចាស់ឈ្មោះទូច កំពុងបើកលេងយ៉ាងរំភើយ ខណះអាជ្ញាធរ និង សមត្ថកិច្ច នៅទឹកដីខណ្ឌទួលគោកមិនទាន់មានចំណាត់ការនៅ ឡើយ ។បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អោយដឹងថា ទីតាំង អ៉ិនធឺណេត យីហោ  ហេបភីណេត មានប្រហែល៧ ទៅ៨ កន្លែងក្នុងខណ្ឌទួលគោក ។

ទីតាំងណេតយីហោខាងលើនេះគេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ ឬបង្ក្រាបឡើយ។ តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ ។

គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ មិនតែ ប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញា និង  ដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here