កូនស្រីមាសម្តាយ!!! តែម្នាក់គត់ខឹងម្តាយបន្តិចបន្តួចគិតខ្លីលោតទឹកស្ពានជ្រោយចង្វាស្លាប់ចោលម្តាយបាត់

0
160

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែនារីវ័យក្មេងស្រស់ស្អាតម្នាក់ដាច់ចិត្តលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ចោលម្តាយអោយយំសោកបោកខ្លួន ត្បិតអីស្ត្រីជាម្តាយមានកូនស្រីតែម្នាក់នេះគត់ ហើយជាកូនទោលថែមទៀតផង ។បន្ទាប់ពីលោតពីលើស្ពានចូលទៅក្នុងទឹកទន្លេរ លិចបាត់រយៈពេល២ម៉ោង ទើបគេរកសពឃើញ ហើយស្រង់យកមកច្រាំងទន្លេរ ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ អ្វីដែលធ្វើអោយមនុស្សគ្រប់គ្នាទប់អារម្មណ៍ក្តុកក្តួលមិនបានគឺ ម្តាយជនរងគ្រោះ បានស្រែកទ្រហោរយំ អោយសពកូនស្រី ដោយរៀបរាប់ថា ហេតុអីកូនស្រីធ្វើបែបនេះ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here