វិប្បដិសារី!!! ខឹងទូរស័ព្ទទៅ៣ដងប្តីមិនលើក ចង.កសម្លាប់ខ្លួនបាត់

0
53

ខេត្តបាត់ដំបង៖ វាពិដជារឿងមួយដែលមិនគួរអោយកើតឡើងទាល់តែសោះ ព្រោះថាជីវិតប្តីប្រពន្ធរស់នៅជាមួយគ្នា ហាក់ដូចជាចាននៅក្នុងរាវអញ្ចឹងតែងតែមានការប៉ះទង្គិចគ្នាតិចតួច មិនគួរណាសំរេចចិត្តគិតខ្លីយ៉ាងនេះសោះ ។ ស្ត្រីម្នាក់បានសំរេចចិត្តចង.ក សំលាប់ខ្លួន ដោយសារតែទូរស័ព្ទហៅប្តីមកផ្ទះ៣ដងហើយ ប្តីមិនលើកទូរស័ព្ទ ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងភូមិអង្គ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។សពមានឈ្មោះ ថន លីនី ភេទស្រី អាយុ ៣០ឆ្នាំ ត្រូវជាប្រពន្ធ មានប្តីឈ្មោះចាន់ សុវណ្ណរ័ត្ន ភេទប្រុស អាយុ ២៩ឆ្នាំ ទាំង២នាក់មានទីលំនៅកើតហេតុខាងលើ ។

បើតាមការបំភ្លឺរបស់ប្តីបានប្រាប់អោយដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃកើតហេតុ រូបគាត់បានសុំសោរម៉ូតូពីប្រពន្ធទៅទិញអីញ៉ាំ ស្រាប់តែប្រពន្ធគប់កូនសោរឲ្យធ្វើអោយរូបគាត់មានការអន់ចិត្តនិងប្រពន្ធ តែមិនបាននិយាយឈ្លោះគ្នាទេ គ្រាន់តែបានជិះម៉ូតូទៅក្រៅ ហើយបានទូរសព្ទ័ទៅប្រពន្ធថា«ឯងមើលងាយខ្ញុំណាស់គប់សោរឲ្យខ្ញុំរើស» ។ ប្រភពដដែលបានបន្តទៀតថា មួយសន្ទុះក្រោយមក ប្រពន្ធបានទូរស័ព្ទត្រឡប់មកវិញ តែរូបគាត់មិនបានលើកទេព្រោះចិត្តនៅខឹងមិនទាន់បាត់ ។ បន្ទាប់ពីញាំអីហើយរូបគាត់ក៏បានជិះម៉ូតូមកដល់ផ្ទះឃើញប្រពន្ធរបស់ខ្លួនដេកលើគ្រែក្នុងបន្ទប់ តែរូបគាត់មិនបានចូលបន្ទប់ទេ ដោយបានដើរទៅអង្គុយលេងក្នុងរោងចម្លាក់ក្បែរផ្ទះ ។ ភ្លាមៗនោះប្រពន្ធក៏បានតេទូរសព្ទ័មក៣ដង តែរូបគាត់មិនលើក ស្រាប់តែពេលដើរមកផ្ទះមើលតាមបង្អួច មិនឃើញប្រពន្ធដេកនៅលើគ្រែ ក៏ធាក់ទ្វារចូលឃើញប្រពន្ធចង.ក និងអាវដៃវែងភ្ជាប់នឹងឈើពាក់ខោអាវក្នុងទូដាក់ខោអាវ ។

ក្រោយកើតហេតុរូបគាត់បានយកប្រពន្ធទៅសង្គ្រោះនៅមន្ទីរពេទ្យវិសាលសុខ តែពេទ្យប្រាប់ថា ប្រពន្ធស្លាប់បាត់ហើយ ទើបរាយការប្រាប់កម្លាំងជំនាញនគរបាលបច្ចេកទេសពិនិត្យសាកសព ថាពិតជាស្លាប់ដោយធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួនពិតប្រាកដមែន ) ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here