ជនជាតិចិនទៀត!!! ឈរចាំចូលស្ថានទូតយូរពេគម៉ួរម៉ៅគ្រាន់តែគេដើរជាន់ជើងបន្តិចសោះ ដកកាំបិទចាក់គេអោយរបួសដែរ

0
107

រាជធានីភ្នំពេញ ៖ មានហេតុការណ៍ដ៏គួរអោយហួសចិត្តមួយបានកើតឡើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នៅមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ដោយសារមានបុរសជនជាតិចិន ៣នាក់ បានយកកាំបិតចាក់គ្នា បណ្តាលអោយរបួសម្នាក់ ហើយត្រូវសមត្ថកិច្ច ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ផ្តើមចេញពីរឿងដើរប៉ះគ្នាតិចតួច ។ជនបង្កទី១ ឈ្មោះ HAN DONG ភេទប្រុស អាយុ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិន ទី២.ឈ្មោះ Yan Xiao Er ភេទប្រុស អាយុ ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិន និងទី៣. ឈ្មោះ Yan Shi Chao ភេទប្រុស អាយុ ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិនហៅអាម៉ាប់(រត់គេចខ្លួន)។

បើតាមសាក្សីដែលឃើញហេតុការថា អោយដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនចំនួន៣នាក់ឈរនៅមុខស្ថានទូតចិន រង់ចាំចូលទៅក្នុង តែក៏មានបុរសជនរងគ្រោះជាជនជាតិចិនម្នាក់ដើរប៉ះគ្នាតិចតួច ក៏ស្រាប់តែជនបង្កដកកូនកាំបិតពីហោប៉ាវចាក់ទៅលើជនរងគ្រោះបណ្ដាលដួលរងរបួស។ ភ្លាមៗជនបង្កក៏បានរត់ចេញពីកន្លែងកើតហេតុផងដែរ។ចំណែកជនរងគ្រោះបានសមត្ថកិច្ចដឹកមកសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីព្យាបាលរបួស។

ចំណែកជនបង្កវិញក៏បានឆ្លើយសារភាពថា ខ្លួនមានបក្សពួក៣នាក់ហើយម្នាក់ឈ្មោះ Yan Xiao Er ភេទប្រុស អាយុ ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិនមិនបានចូលរួមយកកូនកាំបិតចាក់ទេ ។ ហើយដើមហេតុគឺដោយសារជនរងគ្រោះដើរទៅបុកមិត្តភ័ក្រ្តខ្លួន ទើបខឹងក៏ដកកូនកាំបិតចាក់តែម្ដងរួចនាំគ្នាចែកគ្នារត់មកដល់ផ្លូវ១៧៣សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក៏សមត្ថកិច្ចឃាត់បានតែម្ដង ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here