ចាប់ខ្លួន​មេ​ប៉ុស្តិ៍​នគរបាលឃុំ​រាម​និង​ប្រជា​ការពារពាក់​ព័ន្ធករណីបំបិទ​ភស្តុតាង​ករណី​ឃាតកម្ម

0
647

រាជធានីភ្នំពេញ៖ចាប់​ខ្លួនមេប៉ុស្តិ៍នគរ​បាល​ឃុំ​រាម​ (គង់ សា​ម៉ៃ) និង ប្រជា​ការពារ​ភូមិ​មួយចំនួន​រួម ​និង​ម្ចាស់ផ្ទះ​បង្កហេតុ​សរុប មាន​គ្នីគ្នា​៥​នាក់​ពាក់​ព័ន្ធ​ករណី​ឃាតកម្មសម្លាប់បុរស​ម្នាក់​យក​ទៅ​បោះចោលនៅ​ក្បាល​ស្ពាន​ទឹកសាប និងក្នុង​គោលបំណងបំបិទភស្តុតាង ដែលហេតុការណ៍​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​៣០​ ខែឧសភា​២០១៩ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣១​ ខែឧសភា ទើប​គេ​ប្រទះឃើញ​សាកសព ហើយ​សមត្ថកិច្ច​ចាប់ផ្តើម​ស្រាវជ្រាវ​រហូតដល់​មានការ​ចាប់ខ្លួន​មនុស្ស​មួយចំនួន។សេចក្តីរាយការណ៍​ពី​មន្ត្រី​ក្រុមប្រឹក្សាឃុំ​រាម​ស្រុក​ព្រៃនប់​មួយរូប​ឲ្យ​ដឹងថា ថ្មីៗ​នេះ នៅ​ជិត​ស្ពាន​ទឹកសាប​មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ហើយ​សាកសព​ត្រូវបាន​គេ​យកទៅ​បោះចោល​នៅ​ក្បាល​ស្ពាន​ទឹកសាប ក្នុង​គោលបំណង​បំបិទដាន​។

ប្រភព​ដដែល​បន្តថា ក្រោយ​​ពី​​សមត្ថកិច្ចស្រាវជ្រាវហើយ ក៏មាន​ការចាប់ខ្លួន​ជនសង្ស័យ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ផ្ទាល់ និង​អ្នក​រួមគំនិត​។ ក្នុងនោះ ជន​សង្ស័យ​​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទាំង​មេ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រាម ​ឈ្មោះ គង់ សា​ម៉ៃ និងប្រជា​ការពារ​ភូមិ​មួយចំនួន ​រួម​និង​ម្ចាស់ផ្ទះ​បង្កហេតុ ​សរុប៥​នាក់​។

​ប្រភព​ដដែល​ប្រាប់​ពី​សាវតា​ខ្លះ​ដែល​ឈានដល់​ការចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​នេះ ដើម​ហេតុថា ចេញពី​ជម្លោះ​រវាង​ជនរងគ្រោះ និង​ម្ចាស់ផ្ទះ​លក់​ទិញ ឈើ​មួយកន្លែង​នៅ​ទឹកសាប ម្ចាស់ផ្ទះ​មិន​ស្គាល់ឈ្មោះ​ដោយ​គ្រាន់តែ​ដឹងថា អ្នកស្រុក​ហៅ​ម៉ែ​អា​គៀតៗ ដោយ​ប្រើ​ហិង្សា​ទៅវិញទៅមក រហូតដល់​ជនរងគ្រោះ​ស្លាប់​ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here