មានវីដេអូ៖ ទាន់ហន់!!!សម្លាប់បងថ្លៃហេីយរត់គេចខ្លួនចូលព្រៃជាន់ខ្សែលួសគេរាយឆក់កណ្តុរស្លាប់ខ្លួនឯង

0
247

កណ្តាល៖  ជនសង្ស័យម្នាក់បន្ទាប់ពីសំលាប់បងថ្លៃហេីយក៏រត់គេចខ្លួនចូលក្នុងព្រៃ  តែត្រូវបានស្លាប់ភ្លាមៗដោយសារទាក់ខ្សែលួសដែលគេរាយឆក់កណ្តុរ  ។ ដែលហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង  ៩.៣០  យប់ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៩ នៅក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។សពជនរងគ្រោះឈ្មោះ ឡឹង លី ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរកសិករ  មានទីលំនៅៗ ភូមិ ពោធិបាន ឃុំ ពោធិបាន ស្រុក កោះធំ  ខេត្តកណ្តាល (ជាបងថ្លៃ) ចំណែកជនសង្ស័យឈ្មោះ ផាន ផាន់នី (ហៅម៉ៃ) ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅៗ ភូមិ ពោធិបាន  ឃុំពោធិបាន ស្រុកកោះធំ  ខេត្តកណ្តាល (ជាប្អូនថ្លៃ) ស្លាប់ពេលរត់ចូលព្រៃ ជាន់ខ្សែលួស រាយឆក់កណ្ដុរ ។

បេីតាមការបំភ្លឺរបស់ម្តាយក្មេកជនរងគ្រោះ និងត្រូវម្តាយបង្កេីត ជនសង្ស័យ ឈ្មោះ ផាន់ សារ៉េមបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យត្រូវជាបងថ្លៃ ប្អូនថ្លៃនឹងគ្នាហេីយ ពុំដែលមានទំនាស់ទាស់គ្នាទេ នៅរួមរស់ក្រោមដំបូលផ្ទះតែមួយ ។  នៅថ្ងៃកេីតហេតុ  គាត់បានសំរាកនៅលេីឡៅតឿ ចំណែកជនសង្ស័យសម្រាកជាមួយប្រពន្ធ ខាងក្រោមផ្ទះ លុះបន្តិចក្រោយមកស្រាប់តែលឺសំលេងកូនប្រសារស្រីស្រែកទ្រហ៊ោយំថា  ប្តីដាច់-កហេីយ ។

ចំណែកអ្នកជិតខាងវិញក៏បានអោយដឹងដែរថា  មុនពេលកេីតហេតុ  ពួកគាត់៣នាក់កំពុងអង្គុយហូបស្រាបៀរ នៅក្រោមផ្ទះ ខាងត្បូងជាប់ផ្ទះកេីតហេតុ ក៏បានឃេីញជនសង្ស័យដេីរកាត់មុខពួកគាត់ ក្នុងដៃមានកាន់កណ្តៀវ ០១ផង ដេីរឆ្ពោះទៅទិសខាងកេីតបាត់ទៅ  បន្ទាប់មកទេីបឃេីញផ្អេីលឆោឡោ ឮសំឡេង ស្រែកទ្រហោយំ ថាមានមនុស្សស្លាប់   ។

បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋាន  សហការជាមួយគ្រូពេទ្យជំនាញធ្វេីការពិនិត្យសាសពបានអោយដឹងថា  ពិដជាស្លាប់ដោយសារគេសំលាប់ពិដមែន  ។

លុះមកដល់ព្រឹកឡើងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ក៏មានប្រជាពលរដ្ឋរាយការណ៍ថាបានឃើញជនសង្ស័យដើរជាន់ខ្សែលួស រាយឆក់កណ្ដុរ ស្លាប់នៅចំណុច ដីចម្ការពោតរបស់ប្រជាពលរដ្ឋ ស្ថិតនៅខាងកើតភូមិ ចម្ងាយ ២០០០ម៉ែត្រ ក្នុងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ហេីយនៅក្បែរសពមានដាវចំនួន ០១ដើម និងកណ្ដៀវ ០១ដើម នៅជាប់ខ្លួនផងដែរ  ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here