កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០១៩

0
15

រាជធានីភ្នំពេញ៖ បវរកញ្ញាឯកប្រមាណជាង៤០ប្រទេស មកពីគ្រប់តំបន់ជុំវិញពិភពលោក បាននឹងកំពុងបំពេញបេសកម្មនៅទីក្រុងភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការគ្រងម្កុដរាជានី សម្រស់លើកដំបូង ក្នុងកម្មវិធីបវរកញ្ញា ឯកភពផែនដីអន្តរជាតិ ឆ្នាំ២០១៩ (Miss planet International 2019)។

លោកស្រី ម៉ីន ហាលីម៉ាស់ អគ្គនាយិកា ក្រុមហ៊ុន មីស ផ្លេនិត អ៉ិនធឺណេសិនណល និងជាអ្នករៀបចំកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិ ឆ្នាំ២០១៩ (Miss planet International 2019) បានអោយដឹងថា ឆ្នាំនះគឺជាឆ្នាំដំបូង ដែលយើងបាននាំយកនូវព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់ថ្នាក់ថ្មីមួយ មកកាន់ប្រទេសកម្ពុជា ក្រោមការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ក្រសួងទេចរណ៍ និងក្រសួងបរិស្ថាន។

លោកស្រីបន្ថែមថា គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៍ ប្រពៃណីជាតិ បរិស្ថានធម្មជាតិ ទេសចរណ៍ និងលើកកម្ពស់ កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការផ្លាស់ប្តូរនូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក រវាងបវរកញ្ញាឯកភពផែនដី ប្រចាំប្រទេសនិមួយៗទាំងជា៣៤ ក្នុងព្រឹត្តិការណ៍នេះ។
លោកស្រីបន្តថា ក្រៅពីវិស័យរដ្ឋ វិស័យឯកជន ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រថវិកា និងធនធានផ្សេងៗផង ហើយលោកស្រីសង្ឃឹងថា កម្មវិធី បរវកញ្ញា ឯកភពផែនដីអន្តរជាតិ ឆ្នាំ២០១៩ (Miss planet International 2019)នេះ នឹងមានវត្តនៅឆ្នាំក្រោយៗទៀត។

គួរបញ្ជាក់ផងដែរថា កញ្ញា រី ចំណាន កល្យាណ គឺជាបេក្ខភាពតំណាង អោយប្រទេសកម្ពជា ក្រោយពីកញ្ញាបានជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធី បវរកញ្ញាឯកភពផែនដីកម្ពុជាឆ្នាំ២០១៩ (Miss planet International 2019)។
កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០១៩ (Miss planet International 2019) នឹងចាប់ផ្តើមប្រកួតប្រជែងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ តទៅ ហើយវគ្គផ្តាច់ព្រ័ត្រនឹងព្រព្រឹត្តទៅនាថ្ងៃ១ ខែមិនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង៧យប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here