អុញនោះ!!! ពិធីករស្រស់សង្ហារបស់ទូរទស្សន៍CNCត្រូវបានអ្នកស្រី សរ កេសរ៉ាទម្លាយអាថ៍កំបាំងខ្ទេចគ្មានសល់ទេ…

0
36

រាជធានីភ្នំពេញ​៖​ ពិធីករបុរសរូបសង្ហារ​ សាច់សរ​ លោក​ អ៊ាង​ គង្គា​ នៅពេលថ្មីៗនេះបានបែកធ្លាយព័ត៌មាន ដ៏រសេបថា​ ក្រៅពីអាជីពជាអ្នកសារព័ត៌មាន​ និងជាពិធីករ​ ប្រចាំស្ថានីយទូរទស្សន៍មួយហើយ​ លោកក៏ជាគ្រូទាយពូកែមួយរូប​ តែលោកលាក់មុខមិន​ ដែលបង្ហាញនោះទេ។

បើតាមព័ត៌មានដែលបង្ហើបដោយតារាសម្តែងជើងចាស់​ អ្នកស្រី​ សរ​ កេសរ៉ា​ ឲ្យដឹងថា​ នេះជាលើកទីមួយហើយដែលអ្នកគ្រូបានជួបនិងដឹងថា​ ពិធីករ​ លោក​ អ៊ាង​ គង្គា​ ជាគ្រូទាយ​ ព្រោះតែកន្លងមកធ្លាប់មានអ្នកស្គាល់អ្នកគ្រូច្រើនទៅរកលោក​ ឲ្យជួយទស្សទាយ​ មើលរាសីនិងជួយជាច្រើនទៀត។ ហើយជាការឆ្លើយតបមកវិញ​ គឺអ្នកដែលទៅមើល​ ពឹងពាក់លោក​ គឺទទួលបានជោគជ័យ​ ទើបមានភាពជឿជាក់លើលោកខ្លាំង។

អ្នកស្រី​ សរ​ កេសរ៉ា​ បានប្រាប់ឲ្យដឹងទៀតថា​ លោក​ អ៊ាង​ គង្គា​ គឺជាគ្រូទាយមួយរូប​ ដែលមានបារមីពូកែសក្ក័ស្និទ្ធិឃុំគ្រង​លោក​ ហើយកន្លងមកធ្លាប់មានអ្នកទៅ​ រកទាយច្រើន​ ។

ជាទូទៅទស្សនិកជនតែងតែបានឃើញ​ លោក​ អ៊ាង​ គង្គា​  បង្ហាញវត្តមាននៅលើឆាក​ កម្មវិធី​ផ្សេងៗ​ ជាអ្នកសារព័ត៌មាន​ បែបធម្មតា​ៗ​ ប៉ុន្តែលោកមិនដែលទម្លាយ​ ជាសាធារណៈនោះទេ។ ទើបតែពេលនេះ​ ត្រូវបានតារាសម្តែង​ ជើងចាស់​ សរ​ កេសរ៉ា​ បានបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យដឹង​ បែបនេះ​ ប៉ុន្តែរឿងលម្អិតយ៉ាងណា​ ជាការពិតឬយ៉ាងណា​ គេហទំព័រ​យើងខ្ញុំមិនទាន់អាចទំនាក់ទំនងទៅលោក​ ដើម្បីសាកសួរព័ត៌មានបានទេ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here