Update: សពអណ្តែតទឹកនៅជ្រោយចង្វារតាមពិតមិនមែនជាករណីឃាតកម្មទេ!

0
84

រាជធានីភ្នំពេញ៖សពបុរសម្នាក់ដែលប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេរកាលពីវេលាថ្ងៃត្រង់ ថ្ងៃទ១៦ខែមីនា ឆ្នាំ២០១៩ នៅជ្រោយចង្វារ ហើយដែលមានខ្សែខ្មៅចងជើង ជាប់និងពីដុងជ័រនោះ តាមពិតដឹងមូលហេតុហើយ ។

ករណីខាងលើនេះត្រូវបានក្រុមគ្រួសារអះអាងថាជនរងគ្រោះមានជំងឺសសៃប្រសាទហើយបានបើកទូកចេញទៅនេសាទត្រីនៅក្នុងទន្លេមេគង្គនៅពេលយប់បានយកខ្សែរជ័រខ្មៅចងកជើងទាំង២និងចងភ្ជាប់ទៅប៊ីដុងជ័រដាក់ខ្សាច់៣០គីឡូលោតទឹកសម្លាប់ខ្លួនរយះពេល២ថ្ងៃក្រោយទើបប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹក។

សពមានឈ្មោះ ស្លេះ កវី អាយុ៣៣ឆ្នាំ មុខរបរអ្នកនេសាទ ស្នាក់នៅភូមិ២សង្កាត់ជ្រោយចង្វារមានប្រពន្ធនិងកូន២នាក់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពបុរសខាងលើបានបើកចេញទូកនៅម៉ោង១២យរំលងអាធ្រាតឈានចូលថ្ងៃទី១៥ខែមិនាឆ្នាំ២០១៩ បានប្រាប់ប្រពន្ធថាចេញទៅនេសាទត្រីតែម្នាក់ឯងហើយបាត់ខ្លួនតាំងពីពេលនឹងមកមិនឃើញត្រឡប់មកផ្ទះវិញទហើយខាងក្រុមគ្រួសារ និងអ្នកជិតខាងបានចេញទូកទៅរកដែរ តែរកមិនឃើញ ។

តាមប្រភពបានបន្តទៀតថា កន្លងមកបុរសរងគ្រោះខាងលើធ្លាប់បានធ្វើអត្តឃាត់ម្តងរួចមកហើយតែមិនបានសម្រេចនោះទេព្រោះមានអ្នកនៅលើទូកនេសាទជាមួយជួយសង្គ្រោះទាន់។
លុះរហូតដល់យប់កើតហេតុជនរងគ្រោះចេញទៅនេសាទតែម្នាក់ឯងដោយប្រពន្ធហាមឃាត់មិនស្តាប់ឡើយគឺទៅបាត់រហូតតែម្តង។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទាក់ទងទៅខាងសមត្ថកិច្ចផ្នែកជំនាញកោសលវិច្ច័យរាជធានីចុះត្រួតពិនិត្យរួចហើយបានបញ្ជក់ថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយយកខ្សែរជ័រចងកជើងទាំង២និងចងភ្ជាប់ទៅប៊ីងដុងដាក់ខ្សាច់៣០គីឡូ
សម្លាប់ខ្លួនឯងពិតប្រាដកមែនរួចហើយធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here