អតីត តារាចម្រៀងល្បីឈ្មោះ លោក មួន ម៉ារ៉ា ស្ម័ក្រចិត្តចូលរួមសកម្មភាពប្រមូលសំរាមលូទឹកស្អុយបឹងត្របែក

0
13

រាជធានីភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលជានៅចាំមិនទាន់ភ្លេចនោះទេ នូវអតីតតារាចម្រៀងដ៏ល្បីកាលពីជាង ១០ ឆ្នាំមុន លោក មួន ម៉ារ៉ា ដែលជាម្ចាស់បទចម្រៀងដ៏ល្បី មានចំណងជើងថា “កាដូឥតន័យ”។

អតីតតារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញរូបលោក បង្ហោះរូបភាពមួយសន្លឹក អមជាមួយសារដ៏ខ្លីថា៖ “ជិះទូកលេងតាមគង្គា យុវជនគ្រប់គ្នា ពុះពារដើម្បីទីក្រុងស្អាត! ថ្ងៃនេះបន្ត ថ្ងៃស្អែកបន្ត ហើយនៅតែបន្ត រហូតដល់ប្រជាពលរដ្ឋយើងយល់អំពីរការចោលសម្រាម”។

ទោះជាយ៉ាងណាក្តី សម្រាប់សារដ៏មានន័យ ក៏ដូចជារូបភាពនេះដែរ លោក មួន ម៉ារ៉ា បានធ្វើឲ្យមហាជនលាន់មាត់សរសើររូបលោកគ្រប់ៗគ្នា ព្រោះថា ពេលនេះលោកបានចេញមុខ ចូលរួមប្រមូលសម្រាម ជាមួយយុវជននៅលូបឹងត្របែក ដែលទាំងនេះពិតជារឿងដ៏ប្រពៃមួយ សម្រាប់មហាជន គួរតែយកគំរូតាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here