យុទ្ធនាការរំដោះចញ្ចើមផ្លូវរបស់លោកអភិបាលរាជធានីហាក់គ្មានប្រសិទ្ធភាពចំពោះសមត្ថកិច្ចខណ្ឌ៧មករាឡើយ

0
21

រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយ អភិបាលខណ្ឌទាំង១២  ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១២ខណ្ឌ មិនអោយរំលោភលើចិញ្ជើមផ្លវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ។ជាក់ស្ដែង នៅតាមបណ្ដោយផ្លូវ សុកហុក (ផ្លូវលេខ១០៧) ស្ថិតនៅមូលដ្ឋានសង្កាត់អូរឫស្សីទី១ និង អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រុមអាជីវករ ប្រកបអាជីវកម្ម បិតស្កុតម៉ូតូ ហាងកាត់សក់ -ល-។ លើផ្លូវ ដោយការធ្វើចរាចរណ៍ដោយរថយន្តកក់ស្ទះចៀសគ្នាពុំចង់បាន រំលោភយកចិញ្ជើមផ្លូវលើស ១ភាគ៣នៃចិញ្ជើមផ្លូវ ខុសពីសេចក្ដីណែនាំរបស់សាលារាជធានី ដែលអនុញ្ញាត។ សង្ស័យ តែលោកមេប៉ុស្តិ៍ អូរឫស្សីទី១ និង អូរឫស្សីទី៤ បានភាគលាភ ពីអាជីវករ លើផ្លូវសុកហុកហើយ បានជាមិនខ្វល់ពីបញ្ហាសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានខ្លួនសោះ។ ដើម្បីតែផលប្រយោជន៍ខ្លួន លោកមេប៉ុស្តិ៍ទាំងពីរ បិទភ្នែក មិនខ្វល់ពីការកកស្ទះ ការរំលោភយក ចិញ្ចើមផ្លូវ របស់ក្រុមអាជីវករឡើយ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវ សុកហុក នេះញឹកញាប សូមសំនូមពរ ដល់លោក វរៈសេនីយ៍ត្រី ថោង ម៉ារឌី នាយប៉ុស្តិអូរឫស្សីទី១និងលោកវរៈសេនីយ៍ត្រី ហ៊ុន វណ្ណា នាយប៉ុស្តិអូរឫស្សីទី៤ ដែលជាអាជ្ញាធរមូលដ្ឋាន ជួយយកចិត្តទុកដាក់ពីបញ្ហា អាជីវក រំលោភយកចិញ្ជើមផ្លូវលើស១ភាគ៣នៃចិញ្ជើមផ្លូវប្រកបអាជីវកម្ម បង្ក ការកក់ស្ទះចរាចរណ៍ខ្លះផង កុំអង្គុយក្នុងបន្ទុប់ចាំតែប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនប្រចាំខែ ។ បន្ថែមទៀតនោះ ជាពិសេសម្ចាស់អាជីវកម្ម បិតស្កុតម៉ូតូ រត់ហៅម៉ូយបិតស្កុតម៉ូតូប្រសេកប្រសាចពេញផ្លូវសុកហុកតែម្ដង ដូចសូមអាជ្ញាធមូលដ្ឋានទាំង២សង្កាត់ ជួយសម្រួលផងព្រោះពួកគាត់ រត់ហៅម៉ូយកាត់ផ្លូវប្រសេកប្រសាចធ្វើអោយអ្នកធ្វើដំណើរតាមផ្លូវជិះរកបុក ចុះបើពួកគាត់ធ្វើអញ្ចឹង មានអ្នកជិះបុកវិញ តើអ្នកណាជាអ្នកទទួលខុសត្រូវ។

ចុងក្រោយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងផ្លូវទាំងនេះជារៀងរាល់ថ្ងៃសំនូមព ដល់អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា គួរមានវិធានការចាត់ការដោះស្រាយបញ្ហាកក់ស្ទះក្នុងមូលដ្ឋានខ្លះផង កុំសងំតែទទួលផលប្រយោជន៍ផ្ទាល់ខ្លួន គួរគិតពីប្រយោជន៍សង្គមជាធំ ទើបសមជាមន្រ្តីបម្រើរាស្រ្ត។

ប្រជាពលរដ្ឋនៅតែមានចម្ងល់ថា តើ «លោកនាយប៉ុស្តិ៍ដឹងដែររឺទេថា បញ្ហាដាក់តាំងលក់លើចិញ្ចើមផ្លូវលើស១ភាគ៣នេះជាកំហុសរបស់ម្ចាស់អជីវកម្ម រឺក៏លោកនាយប៉ុស្តិ៍បានលុយប្រចាំខែហើយធ្វើមិនដឹង នេះជាចម្ងល់របស់ប្រជាពលរដ្ឋ»៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here