ផ្អាក់ទាំងអស់រាល់ការហោះហើរ!!! ព្រោះប្រជាពលរដ្ឋធ្វើកូដកម្ម

0
44

ប្រទេសអាហ្សង់ទីន៖ បណ្តាបុគ្គលិក  កម្មករ  នៅទូទាំងប្រទេសអាហ្សង់ទីន នឹងធ្វើមហាកូដកម្ម ទូទាំងប្រទេស ប្រឆាំងនិងគោលនយោបាយ សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ប៉ះពាល់យ៉ាងខ្លាំងដល់ ផលប្រយោជន៍របស់ ពលករ បុគ្គលិក  នៅក្នុងប្រទេសនេះ។  នៅក្នុងមហាកូដកម្មនោះក៏មានការចូលរួមពី អាកាសយានិកផងដែរ ទាំងនោះហើយបានជាក្រុមហ៊ុនអាកាសចរណ៍សម្រេច ផ្អាកការហោះហើរនៅថ្ងៃទី ២៩ខែឧសភា នេះ។កាលពីថ្ងៃទី ២៧ខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុក  Aerolineas Argentina  បានប្រកាសថា  ក្រុមហ៊ុនបានសម្រេចលុបជើងហោះហើរ ទាំងអស់ នៅថ្ងៃទី ២៩ខែឧសភា ដោយសារតែ បុគ្គលិកនិង អាកាសយានិក ធ្វើកូដកម្ម  ។

ក្រុមហ៊ុន  អាកាសចរណ៍  Aerolineas Argentina បានប្រកាស ពីការសម្រេច លុបជើងហោះហើរ ទាំងអស់នៅថ្ងៃទី ២៩ខែឧសភា  ដោយសារតែបុគ្គលិក ទាំងអស់ចូលរួមធ្វើមហាហាកូដកម្ម តាមការអំពាវនាវរបស់ ប្រធានសហជីព ពលករ កម្មករ អាហ្សង់ទីនដើម្បីប្រឆាំង ប្រធានាធិបតី Mauriciio Macri  ក្នុងពេលដែលសេដ្ឋកិច្ច ជាតិជួបឧបស័គជាច្រើន ។

តាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ អាហ្សង់ទីនបានបញ្ជាក់ថា ការធ្វើកូដកម្ម  ប៉ះពាល់ដល់ជើងហោះហើរ ៣៣០ជើង និងអ្នកដំណើរ ៣៧ពាន់នាក់  ។ នៅពេលនេះក្រុមហ៊ុន បាន រៀបចំជើងហោះហើរផ្សេងទៀត ដល់អ្នកដំណើរប្រមាណ ៧៥ភាគរយដែលរងផលប៉ះពាល់  ។ ជើងហោះហើរអន្តរជាតិ នៅថ្ងៃទី ២៩នេះនឹងរៀប ចំការហោះហើរ នៅចុងថ្ងៃដើម្បីបញ្ចៀសផលប៉ះពាល់ ។

តាមគម្រោង មហាកូដកម្ម និង បិទទ្វារាល់សកម្មភាពសាធារណៈទាំងអស់  ក្នុងរយៈពេល ២៤ម៉ោង ក្នុងនោះមាន សេវាកម្មសាធារណៈ ធនាគារ …ជាដើម ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here