ទំនាស់ផ្តើមចេញពីការសុំលុយ១ម៉ឺនរៀល! ២នាក់ម្តាយកូនក្លាយជាឃាតករដោយមិនដឹងខ្លួន

0
128

រាជធានីភ្នំពេញ៖  នេះជារឿងដ៏សែនហួសចិត្តមួយ  ដោយសារតែស្ត្រីជាប្រពន្ធសុំលុយប្តី១ម៉ឺនរៀល  មិនបានក៏កេីតទៅជាហឹង្សា  រហូតឈានដល់ការកាប់  និងចាក់សំលាប់  ប្តី  បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម  ។ ដែលហេតុការកាប់សំលាប់នេះបានកេីតឡេីងកាលពីវេលាព្រឹកថ្ងៃទី២៤  ខែឧសភាឆ្នាំ២០១៩  និងបង្កអោយមានការភ្ញាកផ្អេីលនៅវេលាយប់ថ្ងៃដដែល  នៅក្នុងបន្ទប់ជួលមួយកន្លែង  ស្ថិតនៅក្នុងភូមិចុងថ្នល់ខាងលិច  សង្កាត់ទឹកថ្លា  ខណ្ឌសែនសុខ  ។សពមានឈ្នោះ  គឹម  យ៉ត  ហៅ  គឹមសីហា  ភេទប្រុសអាយុ២៩ឆ្នាំ  មុខរបរបុគ្គលិកអចលនទ្រព្យ  មានទីលំនៅបន្ទប់ជួលភូមិចុងថ្នល់ខាងលិច  សង្កាត់ទឹកថ្លា  ខណ្ឌសែនសុខ  មានប្រពន្ធឈ្មោះ ង៉ូយ  សុម៉ារី  ភេទស្រីអាយុ២០ឆ្នាំ  មុខរបរនៅផ្ទះ  មានទីលំនៅជាមួយប្តី(ជនដៃដល់)  និងម្តាយក្មេកឈ្មោះ  គង់  ធីតា  ភេទស្រី  អាយុ  ៤៩ឆ្នាំ  មុខរបរកាត់ដេរនៅផ្ទះ  ទីលំនៅ  សង្កាត់ទន្លេរបាសាក់  ខណ្ឌចំការមន (ជនដៃដល់)  ។

បេីតាមចំលេីយសារភាពរបស់ជនដៃដល់ជាប្រពន្ធអោយដឹងថា  មុនពេលកេីតហេតុ  រូបគាត់បានសុំលុយប្តី១ម៉ឺនរៀលទៅទិញអីហូប  តែប្តីមិនអោយ  ហេីយថែមទាំងស្ទុះមកច្របាច់ករូបគាត់ថែមទៀតផង  ។ ភ្លាមៗនោះគាត់ក៏បានស្រែកហៅម្តាយដែលទេីបតែមកស្នាក់នៅជាមួយបាន២ថ្ងៃ  ដេីម្បីអោយជួយចាប់ប្តីចេញ  ។ គាប់ជួនពេលនោះម្តាយដែលកំពុងធ្វេីម្ហូបក្នុងដៃកាន់កាំបិត  ក៏ស្ទុះមកកាប់កូនប្រសារ(ប្តី) មួយកាំបិទចំកញ្ចឹងក  បណ្តាលអោយទន់ជង្គង់ដួលលេីឥដ្ឋ  ។ ប្រភពដដែលបន្តទៀតថា  ឃេីញប្តីទន់ជង្គង់ដួលរូបគាត់(ប្រពន្ធ)  បានយកខ្សែភ្លេីងចងដៃប្តី  និងយកកូនកាំបិតចាក់២កាំបិតថែមទៀតបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម  ។ បន្ទាប់ពីឃេីញប្តីស្លាប់ហេីយ  ម្តាយនិងកូនក៏បានយកថង់ច្រកសព  និងរុំភួយទុកសពចោលក្នុងផ្ទះរួចចាក់សោរបន្ទប់ជួលចោល  គេចខ្លួនទៅផ្ទះម្តាយនៅខណ្ឌចំការមន  ។ ពេលទៅដល់ផ្ទះនៅចំការមន ម្តាយបានរៀបរាប់ដំណេីររឿងសំលាប់កូនប្រសារ  អោយប្តីស្តាប់  ទេីបប្តីបានពន្យល់ប្រាប់ប្រពន្ធអោយចូលមកសារភាព  ។

ក្រោយពេលចូលខ្លួនមកសារភាព  សមត្ថកិច្ចក៏បានចុះទៅកន្លែងកេីតហេតុធ្វេីការពិនិត្យសព  និងយកសពមកតំកល់ទុកនៅវត្តទឹកថ្លា  ។ ដោយឡែកជនដៃដល់ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងដេីម្បីកាត់ទោសតាមច្បាប់  ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here