គួរអោយអាសូរណាស់!!!មនុស្សមួយរថយន្តស្លាប់ទាំងអស់ដោយសាររថយន្តធុនធំបើកបុក

0
22

ខេត្តព្រៃវែង៖ មនុស្សចំនួន ៦នាក់ជិះក្នុងរថយន្តតែមួយបានស្លាប់យ៉ាងអាណោចអធម័ នៅនឹងកន្លែងដោយសារតែត្រូវរថយន្តដឹកដីបើកបុកធ្លាក់ផ្លូវ។ ដែលហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង ១០.៤៥នាទីយប់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៩១-៩២ ស្ថិតនៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សពទាំង៦នាក់មានឈ្មោះ ១/ប៉ែន សៅសុម៉េតធា ភេទប្រុស មុខរបរជាមន្ត្រីនគរបាល (អ្នកបើកបរ) ២/ឃីម គា ភេទប្រុស ៣/ ឌី វណ្ណះ ភេទប្រុស ៤/ ក្តាម ភេទប្រុស ៥/ មោគ សុភាព ភេទស្រី និងទី៦/ឡាយ ស្រីណិច ភេទស្រី ជនរងគ្រោះទាំងអស់ជិះរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AI-៨០៩៦ ចំណែករថយន្តបង្កជាប្រភេទរថយន្តបែនដឹកដីពាក់ស្លាកលេខ ខេមរភូមិន្ទ៤.៩៤៥៧ អ្នកបើកបរបានរត់គេចខ្លួនភ្លាមៗបាត់ស្រមោល ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទឹសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុក៏បានរ៉េចង្កូតទៅបុកយ៉ាងពេញទំហឹងជាមួយរថយន្តរងគ្រោះដែលធ្វើដំណើរបញ្ច្រាសទឹសគ្នា បណ្តាលអោយរថយន្តទាំងពីរធ្លាក់ផ្លូវ ។ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសត្ថមកិច្ចបានចុះទៅធ្វើការវាស់វែងនិងយករថយន្តទាំង២មករក្សារទុកដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំណែកសពទាំងអស់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here