ជិះម៉ូតូឌុបគ្នាយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបស្លាប់ម្នាក់របួស២នាក់

0
11

រាជធានីភ្នំពេញ ​​៖ យុវជនម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងនិង២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីជនរងគ្រោះទាំង៣ជិះម៉ូតូឌុបគ្នាបោះពួយយ៉ាងលឿនបានជ្រុលទៅបុករថយន្តស៊េ​រីទំនើបមួយគ្រឿងកំពុងតែបត់ឆ្លងផ្លូវកាលពីវេលាម៉ោង១០.៣០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ តា​មបណ្ដោយផ្លូវជាតិលេខ៤ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះទាំងអស់មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូមួយគ្រឿងឌុបគ្នា៣នាក់ ម៉ាកហុងដាឌ្រីមសង់ ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-6698 ចំណែករថយន្តវិញម៉ាក ឡង់គ្រីស័រស៊េរីទំនើបពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2737 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

ប្រភពបានបន្តថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះទាំង៣ជិះម៉ូតូ១គ្រឿងឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុក៏វ៉ាក់អើនឹងរថយន្តដែលធ្វើដំណើរបញ្ជ្រាស់គ្នាហើយបត់ឆ្វេងឆ្លងផ្លូវ បណ្តាលអោយជនរងគ្រោះហ្វ្រាំងមិនជាប់ជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹង ស្លាប់ម្នាក់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួស ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here